ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យបង្ក្រាបបទល្មើសឱ្យអស់ពីក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អគ្គស្នងការនគរបាលជាតិសហការជាមួយនឹងប្រធានគណៈបញ្ជាការឯកភាពខេត្តបង្ក្រាបបទល្មើសឧក្រិដ្ឋ ក្នុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាពដើម្បីស្ដារមុខមាត់ខេត្តមានសក្ដានុពលមួយនេះ។

ក្នុងពិធីបិទសន្និបាតបូកសរុបកាងារប្រចាំឆ្នាំ២០២១ និងទិសដៅកាងារឆ្នាំ ២០២២របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា រាល់បទល្មើសឧក្រិដ្ឋកើតឡើងក្នុងខេត្តព្រះសីហនុកន្លងមក អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ត្រូវសហការជាមួយលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តធ្វើយ៉ាងណាបង្ក្រាបបទឧក្រិដ្ឋឲ្យអស់នៅក្នុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធិភាព។ សម្ដេចបន្តថា ការបង្ក្រាបនេះគឺដើម្បីឲ្យមានភាពកក់ជូនប្រជាពលរដ្ឋអ្នកវិនិយោគដែលកន្លងមកបានកើតឡើងជាញឹកញាប់ នៅក្នុងគោលបំណងដើម្បីស្ដារនិងបង្កើនទំនុកចិត្តក៏ដូចជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានជាដាច់ខាត។

សម្ដេចបញ្ជាដល់ រដ្ឋបាលខេត្តត្រូវចុះទៅដល់មូលដ្ឋានដើម្បីក្តាប់ឲ្យបាននូវផលលំបាករបស់ប្រជាពលរដ្ឋនិងសំណូមពរដែលពួកគាត់បានជួបបញ្ហាប្រឈមផ្សេងៗមិនអាចដោះស្រាយបាននិងជួយដោះស្រាយឆ្លើយតបជូនទៅដល់ពួកគាត់វិញឲ្យបានទាន់ពេលវេលា។

ខេត្តព្រះសីហនុគឺជាខេត្តមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសក្កានុពលធនធានធម្មជាតិសមុទ្រ និងការរីកចំរើនក្នុងខេត្ត ជាមួយការរីកចំរើននេះក៏មានបញ្ហាមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ផងដែរដូចជាបញ្ហាគ្រឿងញៀន ការចាប់បង្ខំមនុស្សឱ្យធ្វើការ និងឃាតកម្មជាដើម ខណៈកម្លាំងអាជ្ញាធរបានពង្រឹងសន្ដិសុខជាប្រចាំ និងឆ្លើយតបលើបញ្ហានេះបានជាបន្តបន្ទាប់ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក