អន្តរជាតិ៖ ប៉ូលិសស្លូវ៉ាគី បាននិយាយថា ក្មេងប្រុសម្នាក់ឈ្មោះ ហាសាន់ អាយុ ១១ឆ្នាំ បានមកស្នាក់នៅ Vysne Nemecke ក្នុងប្រទេសស្លូវ៉ាគី រត់គេចពីប្រទេសអ៊ុយក្រែនតែម្នាក់ឯងជាមួយនឹងកាបូបតែមួយ លិខិតឆ្លងដែន និងលេខទូរស័ព្ទដែលសរសេរនៅលើដៃ។
ក្រោយមក ហាសាន់ បានជួបជុំជាមួយបងប្អូនបង្កើតរបស់ខ្លួនឡើងវិញនៅរដ្ឋធានី Bratislava ដោយមានការសម្របសម្រួកពីសមាគមសប្បុរសធម៌ស្លូវ៉ាគីនៃសហគមន៍យុវជនគ្រីស្ទាន (ZKSM) ។
ម្តាយរបស់ Hassan បានផ្ញើសារជាវីដេអូមួយទៅកាន់ ZKSM អរគុណអាជ្ញាធរស្លូវ៉ាគី ដែលបានមើលថែកូនប្រុសរបស់នាង។
ម្តាយរបស់ហាសាន់ លោកស្រី Pisecka បានរៀបរាប់ទាំងទឹកភ្នែកថា៖ «សូមជួយសង្គ្រោះកូនៗ របស់យើងផង និងសូមការពារក្មេងៗអ៊ុយក្រែនរបស់យើង»។
គាត់បាននិយាយថា គាត់មិនភៀសខ្លួនដោយសារតែត្រូវនៅអ៊ុយក្រែន ដើម្បីមើលថែម្តាយរបស់គាត់ដែលមានអាយុ ៨៤ ឆ្នាំនិងពិការហើយគាត់បានបញ្ជូនហាសាន់តែម្នាក់ឯងទៅស្លូវ៉ាគីតាមរថភ្លើង៕