ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌាគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាបង្ហាញការគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្លើយតបទៅនឹងសំណើរបស់ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាលោកស្រី ដេវីយ៉ានី ខូប្រាហ្កាដ ចូលជួបសម្ដែងការគួរសមនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រទេសទាំងពីរ នៅមានកំរិតតិចតួចនៅឡើយ ដែលគួរតែពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាបានបង្ហាញពីគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើង អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា ដែលនឹងគម្រប់៧០ឆ្នាំ នៅខែឧសភាខាងមុខនេះ ដោយថាក្នុងរយៈពេល៧០ឆ្នាំនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការបានល្អប្រសើរលើគ្រប់វិស័យ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការជួសជុលប្រាសាទតាព្រហ្មតំាងពីឆ្នាំ២០០៤ ការផ្ដល់ម៉ាស៊ីនបូមទឹក ការដោះមីន ព្រមទាំងអាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ព្រមទាំងកម្ចីឥតសំណងផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក