ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតឥណ្ឌាគាំទ្រទស្សទានរបស់កម្ពុជាទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ានិងអ៊ុយក្រែន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាបង្ហាញពីការគាំទ្រទស្សទានរបស់កម្ពុជាទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ានិងអ៊ុយក្រែន និងបានវាយតម្លៃខ្ពស់អំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ាកាលពីដើមខែមករាកន្លងទៅ។

នៅក្នុងឱកាសជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូត ឥណ្ឌាលោកស្រី ដេវីយ៉ានី ខូប្រាហ្កាដ បានគាំទ្រទៅលើការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីដែលថា បញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយ៥ចំនុចតែម្ដងបានទេ ត្រូវចាប់ផ្តើមពីចំនុចទី១ រហូតដល់៥ ដូចនេះហើយបានជា សម្ដេចតេជោ ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានការឈប់បាញ់សិន បានបន្តអនុវត្តចំនុចផ្សេងៗទៀតនៃ៥ចំនុច កុងសង់ស៊ុស។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីបាននិយាយពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ហើយលោកបានរំលឹកថា សម្ដេចតេជោ បានលើកឡើងជាច្រើនដងហើយនូវទស្សនៈ និងគោលជំហររបស់កម្ពុជាហើយថា ចំាបាច់ឱ្យមានការឈប់បាញ់ ដើម្បីរក្សាបាននូវឯករាជ្យបូរណភាព និងអធិបតេយ្យភាព អ៊ុយក្រែន ព្រមទាំងការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ី។

លោកបានបង្ហាញថា ប្រទេសលោកខាងលិច គួរតែលើកទឹកចិត្តជំរុញឱ្យមានការឈប់បាញ់ ការចរចារុស្ស៊ី-អ៊ុយក្រែន ឱ្យបានជោគជ័យ និងជៀសវាងអន្តរាគមន៍ពីបរទេសដែលធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើងប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។ លោកបានលើកឡើងថាសង្រ្គាមនេះជាសង្រ្គាមរវាង NATO-អឺរ៉ុប-អាមេរិក និងរុស្ស៊ី តាមរយៈអ៊ុយក្រែន។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបានលើកឡើងដែរថា បញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នាយករដ្ឋមន្រ្តីឥណ្ឌា បានទូរស័ព្ទទៅដោយផ្ទាល់ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ស្នើឱ្យមានការចរចាដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនេះ។ លោកស្រីបានបន្ថែមថា ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាសមាជិក QUAD ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានទស្សនទានរបស់អាស៊ាន ព្រមទំាងមជ្ឈភាពអាស៊ាន ហើយសម្ដេចតេជោបានលើកឡើង ៣ចំនុចដែលទីមួយ ត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ ទីពីរ មិនប្រឆាំងនឹងប្រទេសណាមួយ និងទីបី ត្រូវគោរព និងផ្តល់ការគំាទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនាទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក