ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានជំនឿលើការរីកចំរើនបន្ថែមទៀតរបស់កម្ពុជា

តាកែវ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបង្ហាញនូវជំនឿថាតាមរយៈការចូលរួមដោះស្រាយ និងរួមចំណែកជួយដល់រាស្ត្រខ្មែរ និងធ្វើឱ្យកម្ពុជាកាន់តែឈានមុខរីកចម្រើនបន្ថែមទៀត។

មានព្រះបន្ទូលក្នុងពិធីសំណេះសំណាលជួបជុំ ជាថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ជារចនាសម្ព័ន្ធគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងខេត្តតាកែវ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះរាជបន្ទូលថា សមាជិក សមាជិកាបក្សទាំងអស់ មានបេសកកម្មជាច្រើនទៀត ដើម្បីបន្តចូលរួមដោះស្រាយ និងចូលរួមចំណែកជាមួយប្រជារាស្ត្រឱ្យមានភាពសម្បូរសប្បាយ ជីវភាពធូរធារ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានជឿនលឿនអភិវឌ្ឍទៅមុខ។

ក្នុងឱកាសនោះផងដែរព្រះអង្គម្ចាស់ក៏បានលើកទឹកចិត្តដល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ដែលនឹងត្រូវចូលរួមបោះឆ្នោតខាងមុខនេះ ត្រូវនៅភ្ជាប់ខ្លួនជាមួយប្រជាជន រួមសុខទុក្ខ ការពារសមាជិកសមាជិកាជាម្ចាស់ឆ្នោត និងបំរើរាស្ត្រ ដោយភាពស្មោះត្រង់ គ្រប់ស្ថានការណ៍។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។

ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខគណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខជនចំនួន ៩ ៤០៧នាក់ ក្នុងនោះស្រី ៣ ៥៨៩នាក់ ដែលជាគណបក្សទី៣ដែលបានដាក់បេក្ខជនច្រើនជាងគេសម្រាប់ការប្រកួតប្រជែង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក