ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីអន្តរជាតិអះអាងថាកម្ពុជានៅតែបន្តរងឥទ្ធិពលអាក្រក់ដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ អ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកល ស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) អះអាងថាប្រទេសកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន។

អ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកលស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) អះអាងបែបនេះនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគ្រប់គ្រង់ទំនាក់ទំនងឧប្បត្តវហេតុសារធាតុគីមីផ្សំនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

លោកបន្តថា បញ្ហានេះកើតមានឡើងដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោកនិងក្នុងតំបន់។ លោកថា ទោះបីចំនួនករណីគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានការថយចុះក៏ពិតមែនប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើងជាបន្តបន្ទាប់។

ក្នុងបទល្មើសទាំងនោះ សមត្ថកិច្ចបង្ក្រាបបានរួមមានគ្រឿងញៀនរាប់រយតោន ម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើម។

ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនបាន ២០ករណី និងបានឃាត់ខ្លួនជនសង្ស័យ ៦៥នាក់។

ជាមួយគ្នានេះដែរ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានធ្វើការជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការទប់ស្កាត់សារគីមីផ្សំគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេសដើម្បីការពារដល់សុខុមាលភាពសង្គម និងប្រទេសជាតិ។

លោកបន្តថា មន្រ្តីនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបទល្មើសផលិតគ្រឿងញៀន ជាពិសេសជនបរទេស មេខ្លោងជួញដូរគ្រឿង និងអង្គការចាត់តាំងក្នុង និងក្រៅប្រទេស ដែលផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជន មានលទ្ធភាព នាំចូលសារធាតុគីមីផ្សំ និងទីតាំងផលិតគ្រឿងញៀន ខណៈកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រាបបានគ្រឿងញៀនរាប់រយគីឡូ និងសារធាតុគីមីផ្សំរាប់តោន នៅរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ។

លោកបានក្រើនរំលឹក ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកចេញចូល ជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងគោលដៅសំខាន់ៗដ៏ទៃផ្សេងទៀត ដើម្បីធានាឲ្យបាននូវការទប់ស្កាត់ ការបង្កា និងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការនាំចូលសារធតុគីមី ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

តាមរបាយការណ៍ ពីគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថានៅក្នុងឆ្នាំ ២០២១កន្លងទៅ សមត្ថកិច្ចបាន បង្រ្កាបគ្រឿងញៀននិងសាធារណគីមីផ្សុំជិត ៩០តោន និងឃាត់ខ្លួនជនសង្ស័យជិត ១ម៉ឺន៤ពាន់នាក់ ក្នុងនោះមានជនសង្ស័យជនបរទេសចំនួន ៣៦៥នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក