ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កុមារកំព្រាដែលភាគច្រើនជាទារកនិងកុមារតូចៗបានមកដល់ប្រទេសប៉ូឡូញបន្ទាប់ពីភៀសខ្លួនពីទីក្រុង Kyiv

អន្តរជាតិ៖ កុមារកំព្រាអ៊ុយក្រែនប្រហែល ១៥០នាក់មកពីមណ្ឌលកុមារកំព្រាក្នុងតំបន់ Kyiv បានមកដល់ព្រំដែនប៉ូឡូញតាមរថភ្លើងនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី៨ ខែមីនា ក្រោយមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន។

នៅស្ថានីយ៍រថភ្លើង Przemysl ដែលជាទីក្រុងធំរបស់ប៉ូឡូញដែលនៅជិតបំផុតទៅកាន់ច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ខ្លួនជាមួយអ៊ុយក្រែន កុមារកំព្រា ដែលភាគច្រើនជាទារក និងកុមារទើបចេះដើរតេះតះ បានមកពីទីក្រុង Lvivរបស់ប្រទេសប៉ូឡូញ។

អ្នកស្ម័គ្រចិត្ដ និងមន្ត្រីប៉ូលីសបានឱ្យក្មេងៗនូវប្រដាប់ប្រដាក្មេងលេងខណៈដែលពួកគេត្រូវបានគេដឹកចេញពីស្ថានីយ៍ ហើយដាក់លើឡានក្រុង។

នៅពេលពួកគេរង់ចាំចាកចេញពីស្ថានីយ៍រថភ្លើងទៅកាន់សាលារៀនក្នុងស្រុក អ្នកខ្លះបានបង្ហាញស្នាមញញឹមតាមបង្អួចឡានក្រុងទៅកាន់អ្នកស្ម័គ្រចិត្ត ។

នៅក្នុងទីក្រុងដដែល អង្គការសប្បុរសធម៌កុមារបានរៀបចំសាលកីឡាសាលា ដើម្បីស្វាគមន៍ពួកគេ។

លោក Przemek Macholak អាយុ ២៥ឆ្នាំ អនុប្រធានផ្នែកឆ្លើយតបវិបត្តិនៅ Happy Kids ដែលជាអង្គការមិនមែនរដ្ឋាភិបាលប៉ូឡូញ បាននិយាយថា «យើងមានអាហារសម្រាប់ពួកគេ នឹងមានក្មេងៗជាច្រើនដែលនៅតូចណាស់»។

អង្គការ Happy Kids ដែលបានជួយជម្លៀសកុមារកំព្រាប្រហែល ២ ០០០នាក់មកទល់ពេលនេះ បាននិយាយថា ខ្លួនកំពុងព្យាយាមមិនបំបែកក្មេងៗទាំងនោះនៅពេលដែលពួកគេទៅដល់ប្រទេសប៉ូឡូញ។

លោក Macholak បាននិយាយកាលពីថ្ងៃចន្ទ ទី៧ ខែមីនាថា៖ «កាលពីពីរថ្ងៃមុនយើងមានការដឹកជញ្ជូនក្មេងចំនួន ៧០០នាក់ហើយ។ "វាមិនងាយស្រួលទេក្នុងការស្វែងរកកន្លែងសម្រាប់នរណាម្នាក់ ប៉ុន្តែការស្វែងរកកន្លែងសម្រាប់ក្មេងចំនួន ៧០០ នាក់នៅកន្លែងតែមួយវាពិបាកជាង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក