ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីលីទុយអានី និយាយថា ពូទីននឹងមិនឈប់សង្រ្គាមនៅអ៊ុយក្រែនទេ

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda កាលពីថ្ងៃចន្ទ ទី៧ ខែមីនា បានព្រមានអ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន លោក Antony Blinken ថាការបរាជ័យក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងនាំឱ្យមានជម្លោះជាសកល។

ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅពេលគាត់ចាប់ផ្តើមដំណើរទស្សនៈកិច្ចនៅរដ្ឋបាល់ទិកលោក Nauseda បាននិយាយថាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈប់ការលុកលុយនៅអ៊ុយក្រែនទេហើយថាពិភពលោកមានកាតព្វកិច្ចជួយអ៊ុយក្រែនតាមគ្រប់មធ្យោបាយដែលអាចរកបាន។

សមាជិកណាតូ លីទុយអានី បានបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន ហើយបានស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែនមួយចំនួនតូច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងការពារ «ទឹកដីរបស់ណាតូឱ្យប៉ះពាល់សូម្បីមួយអ៊ីង» នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារ។

លោក Blinken បានជួបលោក Nauseda មុនពេលពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងនាយករដ្ឋមន្ត្រីលីទុយអានី ហើយបានទៅទស្សនកិច្ចនៅប្រទេសជិតខាង Latvia និង Estonia នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។

អ្នកធ្វើគោលនយោបាយបានប្រកាសថា ប្រទេសសមាជិតណាតូបានបង្កើនវត្តមានរបស់ពួកគេនៅក្នុងតំបន់បាល់ទិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកងទ័ព និងឧបករណ៍ជាច្រើនទៀតកំពុងដំណើរការ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាតូណាមួយក៏ដោយ គឺមានន័យថាចង់វាយប្រហារលើសមាជិកទាំងអស់។ សហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូទាំងអស់នឹងការពារទឹកដីណាតូ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក