ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សចំនួន២ ដាក់បេក្ខជនប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ច្រើនជាងគេបង្អស់

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានដាក់បេក្ខជនសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាងគេបង្អស់ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែង។

យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថារហូតមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ គណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះឈ្មោះបញ្ជីបេក្ខជនសរុបចំនួន ៨៤ ២០៨ ក្នុងនោះស្ត្រីសរុបចំនួន ២៦ ៥៨៤នាក់។

បើតាមតារាងទិន្នន័យដែលផ្ដល់ដោយគ.ជ.ប គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនច្រើនជាងគេដែលមាន ២៨ ០០៨នាក់ ក្នុងនោះស្រី ៧ ២៦២នាក់ ខណៈគណបក្សភ្លើងទៀនដាក់បេក្ខជន ២៣ ៦៧៩នាក់ ក្នុងនោះស្រី ៥ ៣៧២នាក់។

ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្កិទី៤ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាយកបាន ១ ១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំបានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក