ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែនលែងចង់ចូលជាសមាជិកណាតូទៀតហើយដោយថាណាតូខ្លាចរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា លោកលែងដាក់សម្ពាធលើសមាជិកភាពរបស់អង្គការណាតូដើម្បីឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូទៀតហើយ។

លោក Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃច័ន្ទលើ ABC News ថា៖ «ណាតូមិនបានរៀបចំខ្លួនដើម្បីទទួលយកអ៊ុយក្រែនទេ។ […] សម្ព័ន្ធមិត្តណាតូភ័យខ្លាចចំពោះរឿងចម្រូងចម្រាស និងការប្រឈមមុខជាមួយរុស្ស៊ី»។

ដោយសំដៅលើសមាជិកភាពរបស់អង្គការណាតូ លោក Zelenskyy បាននិយាយតាមរយៈអ្នកបកប្រែថា គាត់មិនចង់ធ្វើជាប្រធានាធិបតីនៃ «ប្រទេសដែលកំពុងសុំទានអ្វីមួយដោយលុតជង្គង់សុំគេ» នោះទេ។

រុស្ស៊ីបាននិយាយថា ខ្លួនមិនចង់ឱ្យប្រទេសជិតខាងអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ដែលជាសម្ព័ន្ធភាពឆ្លងអាត្លង់ទិកដែលបានបង្កើតឡើងនៅដើមសង្រ្គាមត្រជាក់ដើម្បីការពារអឺរ៉ុបពីសហភាពសូវៀតទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធភាពបានពង្រីកបន្ថែមទៀត និងឆ្ពោះទៅទិសខាងកើត ដើម្បីដណ្តើមយកអតីតបណ្តាប្រទេសប្លុកសូវៀត ដោយធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បារ។

រុស្ស៊ីមើលឃើញការពង្រីកអង្គការណាតូថាជាការគំរាមកំហែងមួយ ទើបខ្លួនធ្វើប្រតិបត្តិការយោធាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក