ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម៉ាកយីហោធំៗបានដកចេញពីរុស្ស៊ី ខណៈអាមេរិកផ្អាកនាំចូលប្រេង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកផ្អាកលើការនាំចូលប្រេងរបស់រុស្ស៊ី ជាដាក់ទណ្ឌកម្មបន្ថែមចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមហ៊ុនល្បីៗជាច្រើនទៀតមានដូចជា McDonald's និង Starbucks បានបិទហាងនានានៅក្នុងប្រទេសរុស្ស៊ី។

យីហោអាហារ McDonald's និងហាងកាហ្វេ Starbucks ដែលបានបើកនៅក្នុងប្រទេសរុស្ស៊ីនឹងបិទហាងជាបណ្តោះអាសន្ន ខណៈដែល Pepsi នឹងឈប់លក់ម៉ាកភេសជ្ជៈរបស់ខ្លួនក្នុងប្រទេសនេះ ហើយ Coca-Cola កំពុងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ទីក្រុងវ៉ាស៊ីនតោន បានដាក់បម្រាមភ្លាមៗលើការនាំចូលថាមពលឧស្ម័នរបស់រុស្ស៊ី ដែលបង្កឱ្យមានការកើនឡើងបន្ថែមទៀតនៃតម្លៃប្រេង ដែលបានកើនឡើងប្រហែល ៤ភាគរយកាលពីថ្ងៃអង្គារ ហើយបើគិតចាប់តាំងពីការវាយប្រហារមកតម្លៃបានកើនឡើងជាង ៣០ភាគរយ។

ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេទីពីររបស់ពិភពលោក បានព្រមានថាតម្លៃប្រេងនឹងកើនឡើងខ្ពស់បន្ថែមទៀត ប្រសិនបើលោកខាងលិចអនុវត្តបម្រាមទៀតនោះ។

ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា៖ «រុស្ស៊ីអាចនឹងបន្តធ្វើឱ្យប្រេងមានតម្លៃកាន់ថ្លៃ ប៉ុន្តែសូមបញ្ជាក់ច្បាស់ថាអ៊ុយក្រែនមិនមែនជាជ័យជំនះសម្រាប់លោក ពូទីន ទេ»។

វិមានក្រឹមឡាំងវិញតែងតែអះអាងអំពីសកម្មភាពរបស់ខ្លួនថាជា «ប្រតិបត្តិការពិសេស» ដើម្បីរំសាយអាវុធនៅអ៊ុយក្រែន។

សម្ព័ន្ធមិត្តអ៊ុយក្រែន និងលោកខាងលិចចាត់ទុកការលុកលុយរបស់រុស្ស៊ីថា ជាលេសគ្មានមូលដ្ឋាន ដែលបានបង្កើនការភ័យខ្លាចនៃជម្លោះកាន់អំនៅអឺរ៉ុប ហើយអាចផលប៉ះពាល់បន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក ស្របពេលកំពុងងើបឡើងវិញពីជំងឺរាតត្បាតរាតត្បាត។

តាមពិតទៅនិយាយត្រលប់ទៅរឿងប្រេងវិញ សហរដ្ឋអាមេរិកមិនមែនជាអ្នកទិញប្រេងរបស់រុស្ស៊ីច្រើនជាងគេទេ តែប្រជាជនអឺរ៉ុបវិញទេដែលពឹងផ្អែកខ្លាំងដូច្នោះហើយទើបធ្វើឱ្យអ៊ឺរ៉ុបស្ទាក់ស្ទើរក្នុងការធ្វើតាម។

ទោះជាយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនក៏នឹងបញ្ឈប់ការនាំចូលប្រេង និងផលិតផលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ២០២២ ខណៈពេលដែលសហភាពអឺរ៉ុបបានចេញផ្សាយផែនការកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីចំនួនពីរភាគបីនៅឆ្នាំនេះ។

ប្រធានសភាជាន់ទាបរដ្ឋ Duma របស់រុស្ស៊ី លោក Vyacheslav Volodin បាននិយាយថា វិធានការនេះនឹងប៉ះពាល់ដល់អឺរ៉ុប។

លោកបាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា៖ «ការដែលអាមេរិកជំរុញលើការដាក់ទណ្ឌកម្មប្រឆាំងនឹងធនធានថាមពលរបស់រុស្ស៊ីបែបនេះនោះ ដោយសារទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការគ្រប់គ្រងនៅលើទីផ្សារអឺរ៉ុប»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក