ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងដំណាក់កាលដ៏តានតឹង

កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូងចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃពុធនេះ ដោយមានបេក្ខជនគណបក្សកាន់អំណាចសេរីនិយម និងអតីតរដ្ឋអាជ្ញាអភិរក្សនិយមដែលចាត់ទុកថាការបោះឆ្នោតលើកនេះមានភាពតឹងតែង។

ការស្ទាបស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថាលោក Lee Jae-myung អតីតអភិបាលខេត្ត Gyeonggi ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសកូរ៉េខាងត្បូង និងគូប្រជែងរបស់គាត់អតីតអគ្គរដ្ឋអាជ្ញា Yoon Suk Yeol មានភាគរយច្រើនជាងគេប្រៀបធៀបនឹងគូប្រជែង ១០នាក់ផ្សេងទៀត។ សម្រាប់ការបោះឆ្នោតនេះ អ្នកឈ្នះនឹងចូលកាន់តំណែងនៅខែឧសភា ដែលមានរយៈពេលប្រាំឆ្នាំ ក្នុងនាមជាមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនលំដាប់ទី១០ របស់ពិភពលោក។

លោក Lee និង Yoonhave បានធ្វើយុទ្ធនាការនយោបាយប៉ះទង្គិចពាក្យសម្តីគ្នាច្រើន ប៉ុន្តែទោះបីយ៉ាងណាក៏ដោយថ្មីៗនេះ អ្នកទាំងពីរបានព្រមព្រៀងគ្នាថា ប្រសិនបើពួកគេឈ្នះ ពួកគេនឹងមិនធ្វើការស៊ើបអង្កេតដោយហេតុផលនយោបាយប្រឆាំងនឹងភាគីម្ខាងទៀតនោះទេ។ មនុស្សជាច្រើនជឿថាបេក្ខជនដែលចាញ់អាចនៅតែប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មលើរឿងអាស្រូវមួយចំនួនដែលពួកគេជាប់ពាក់ព័ន្ធ។

អ្នករិះគន់និយាយថា បេក្ខជនទាំងពីរ នៅក្នុងយុទ្ធនាការណ៍បោះឆ្នោតមិនបានបង្ហាញពីយុទ្ធសាស្ត្រច្បាស់លាស់អំពីរបៀបដែលពួកគេនឹងបន្ធូរបន្ថយការគំរាមកំហែងពីកូរ៉េខាងជើង និងអាវុធនុយក្លេអ៊ែរនោះទេ។

ការបោះឆ្នោតនេះកើតឡើងខណៈដែលប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងការកើនឡើងវិញដោយសារមេរោគកូវីដ-១៩។ កាលពីថ្ងៃពុធ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងមេរោគថ្មីចំនួន ៣៤២ ៤៤៦ ដែលជាកំណត់ត្រាខ្ពស់មួយទៀត។

បន្ទាប់ពីការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៦ព្រឹក អ្នកបោះឆ្នោតពាក់ម៉ាស់បានរង់ចាំជាជួរយ៉ាងយូរនៅតាមការិយាល័យបោះឆ្នោតមួយចំនួន ហើយសម្រាប់អ្នកឆ្លងមេរោគកូវីដ-១៩ ត្រូវទៅបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតធម្មតាត្រូវបានបញ្ចប់នៅល្ងាចថ្ងៃពុធ។

ប្រជាជនកូរ៉េខាងត្បូងប្រហែល ៤៤លាននាក់ដែលមានអាយុ ១៨ឆ្នាំមានសិទ្ធិបោះឆ្នោតក្នុងចំណោមប្រជាជន ៥២លាននាក់របស់ប្រទេសនេះ នេះបើយោងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក