ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតទៅប្រទេសឡាវនៅថ្ងៃទី១២ មីនា

ភ្នំពេញ៖ រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។

ក្នុងសេចក្ដីជូនព័ត៌មានថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបញ្ជាក់ថាការសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងបន្ថែមដល់សាធារណរដ្ឋប្រជាធិបតេយ្យឡាននាពេលនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះសុខភាពនិងសុខមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ និងមនុស្សធម៌ផងដែរ។

ក្នុងសេចក្ដីជូនព័ត៌មាននោះបានសរសេរថា៖ «កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងទូលាយ ហើយកម្ពុជាក៏តែងតែបាន និងកំពុងធ្វើដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់»។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿងដល់រដ្ឋាភិបាលឡាវដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការផ្ដល់នេះគឺបន្ទាប់ពីមានជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វីផាវ៉ាន់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេសកម្ពុជាបានផ្ដល់ជំនួយប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវចំនួន៣ដងរួចហើយដែលសរុប មានទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិក វ៉ាក់សាំង ៧០ម៉ឺនដូស រថយន្ត ២គ្រឿង ម៉ាស់ ២លាន១សែន និងបរិក្ខាពេទ្យជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក