ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាប់ប្រពន្ធស្លាប់ចំថ្ងៃ៨មីនា ព្រោះខឹងមិនយកចិត្តទុកដាក់លើខ្លួន

សៀមរាប៖ បុរសជាប្ដីម្នាក់បានយកកាំបិតកាប់ប្រពន្ធដាច់កស្លាប់នៅក្នុងផ្ទះក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ មូលហេតុនៃការសម្លាប់ដោយសារខឹងប្រពន្ធមិនយកចិត្តទុកដាក់លើខ្លួន។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ។ ក្រោយធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯងរួចជនសង្ស័យបានធ្វើដំណើរទៅប្រាប់សមត្ថកិច្ចថាខ្លួនជាអ្នកសម្លាប់ ប្រពន្ធតែម្ដង។

យោងតាមចម្លើយសារភាពមុនកើតហេតុជនសង្ស័យបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើររួចយកកាំបិតបុ័ងតោសម្លាប់ប្រពន្ធតែម្តងដោយមូលហេតុខ្លួនខឹងប្រពន្ធដែលមិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំឲ្យខ្លួនផឹកទឹកក្រូចឆ្មារសុទ្ធ ខណ:ពេលដែលខ្លួនកំពុងមានជំងឺរលាកក្រពះ ជំងឺតម្រងនោម និងកំពុងព្យាបាលជំងឺកូវីដ-១៩។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងបន្តការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក