វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៧លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទ០៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៧១៣,៦៨៥នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៧០,៦៤៤នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៧,៥០០,៩២៦នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ១,០៤០,៨៤១នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​ ថ្ងៃអង្គារ ទី០៨ ខែមីនា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,៥០% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ១០០,០០% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន​​​​​​ ១០៧,២៨% និងកុមារ៥ឆ្នាំសម្រេចបាន​ ១១៩,៤៦% និងកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំបាន ៣៨,៩៣%។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧១៥,៨៦៨ដូស ខណៈចាក់លើកទី២អស់ ៣,៥៦១,៩៥៧ដូស ចាក់លើកទី៣អស់ ១៥៩,៨២៨ដូស និងចាក់លើកទី៤អស់ ៤,៥៧៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣៥៦ដូស និងចាក់លើកទី៤អស់ ៦,៨៨១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,១៣០,៥១៥ដូស ខណៈចាក់លើកទី២អស់ ៤,៩៤៩,២៣៩ដូស​​​​ លើកទី៣អស់ ៣,១៥៩,៥១២ដូស និងចាក់លើកទី៤អស់ ២០,៩០០ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ២០៦,១៧៣ដូស និងចាក់លើកទី៤អស់ ១៣០,២៨៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Netherlands) បានចាក់លើកទី៣ ២៦៣,១១៧ដូស និងចាក់លើកទី៤អស់ ១៤,៧២៨ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៣ ១២,៧៥៣ដូស និងចាក់លើកទី៤ សរុបចំនួន ៨១១,៨៦៧ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Poland) បានចាក់លើកទី៣ ២២១,៧៤២ដូស និងចាក់លើកទី៤អស់ ៥១,៤៨៥ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក