ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រី ក្រសួងកសិកម្មជំរុញដល់ពលរដ្ឋ ដាំដំណាំកសិកម្ម ផ្គត់ផ្គង់តម្រូវការទីផ្សារ

បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានអញ្ជេីញ ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់សាធារណរដ្ឋកូរ៉េ តាមរយៈ លេខាធិកាដ្ឋាន APTERR ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តគោលដៅទី៤ ក្នុងចំណោមខេត្តគោលដៅចំនួន៧ ។

ការចុះចែកអង្ករនេះ ធ្វេីឡេីងនៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ ចែកជានិមិត្តរូបជាង២០០គ្រួសារ មកពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ដោយចំនួនសរុបទូទាំងខេត្តមានចំនួន១៥០០គ្រួសារ។

មានប្រសាសន៍ នៅឱកាសនោះ លោក វេង សាខុន បានជំរុញដល់ពលរដ្ឋ ចូលរួមការដាំដុះនូវដំណាំផ្សេងៗ ដេីម្បីផ្គត់ផ្គង់ទីផ្សារផង នឹងមួយចំណែកសម្រាប់ផ្គត់ផ្គត់ជីវភាពគ្រួសារ ក៏ដូចជាស្តារនូវជីវភាពរបស់បងប្អូនពលរដ្ឋក្នុងដំណាកកាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វេីឱ្យបងប្អូនបាត់បង់ចំណូលប្រចាំថ្ងៃ ហេីយការចាប់យកនូវការដាំដុះដំណាំនេះវាអាច ជួយបង្កេីននូវប្រាក់ចំណូលជូនបងប្អូនសម្រាប់ដោះស្រាយប្រចាំថ្ងៃ ក៏ដូចជាជួយបំពេញនូវតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ បង្កេីនការងារក្នុងស្រុក កាត់បន្ថយការចំណាក់ស្រុកដោយខុសច្បាប់។

មួយវិញទៀតលោក រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏បានលេីកទឹកចិត្តដល់កសិករដែលកំពុងប្រកបរបកសិកម្ម ក៏ដូចជាបងប្អូនពលរដ្ឋដែលគ្មានការងារធ្វេី សូមងាកមករកការដាំដុះ ដោយពេលបច្ចុប្បន្ន ប្រទេសជាតិមានភាពជឿនលឿន ការប្រកបរបកសិកម្មក៏មានភាពជឿនលឿនដែរ ដោយការប្រេីប្រាស់នូវឧបករណ៍ទំនេីប កាត់បន្ថយកម្លាំងពលកម្មមនុស្ស ដោយបានប្រេីប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ដូចជាការបាញ់ថ្នាំ សម្លាញ់សត្វល្អិត ដោយមិនចាំបាច់ប្រេីកម្លាំងពលកម្មមនុស្សដែរ។ កត្តា ទាំងអស់នេះកេីតចេញពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមម្លប់នៃសន្តិភាព ទេីបធ្វេីឱ្យវិស័យកសិកម្ម កាន់តែមានភាពរីកចម្រេីន។

យោងតាមរបាយការណ៍ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាបានបង្ហាញឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំស្រូវ វស្សា២០២១បានសរុប ២៦៤ ៩០៥ ហិកតា ស្មើនឹង ១០៤,៩៩ ភាគរយនៃផែនការដាំដុះ ២៥២ ៣២០ ហិកតា ទទួលបានបរិមាណផលសរុប ៧៩៧ ២៥៧ តោន ទិន្នផល៣,៣៧៩តោន ក្នុងមួយហិកតា ក្នុងនោះមានជួបគ្រោះធម្មជាតិរាំងស្ងួត និង ទឹកជំនន់ ធ្វើអោយប៉ះពាល់ និង ខូចខាត ផៃ្ទដីខូចខាតដោយរាំងស្ងួតសរុប ៣ ០០០ ហិកតា ផ្ទៃដីខូចខាតដោយទឹកជំនន់សរុប ២៩ ៣៧៣ ហិកតា ។

ចំណែកដំណាំស្រូវរដូវប្រាំងឆ្នាំ២០២១-២០២២ ៖ ដាំដុះបានសរុប ៥០ ៥១១ ហិកតា ស្មើនឹង២២៩,៦០ ភាគរយនៃផែបការ។ ចំពោះការប្រមូលផលដំណាំស្រូវរដូវប្រាំង ឆ្នាំ២០២១-២០២២ គិតមកដល់ត្រឹមថ្ងៃ០១ ខែមីនា ២០២២នេះ ដាំដុះបានសរុប ៥២ ៣៩៩ ហិកតា ស្មើនឹង ២៣៨,១៧ ភាគរយនៃផែនការ២២ ០០០ ហិកតា។ ការប្រមូលផលស្រូវរដូវប្រាំង ២៧ ២០១ហិកតា បរិមាណផលសរុប ១២៤ ១៨៧តោន ទិន្នផលជាមធ្យម ៤,៥៧តោនក្នុងមួយហិកតា ស្មើនឹង៥១,៩១ភាគរយ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក