ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងចាប់ខ្លួនជនសង្សយ័ជាឃាតករ

ខេត្តព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈានទៅចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានឱ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួននៅសណ្ឋាគារមួយកន្លែង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួចកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១:០០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី១ ស្ថិតាមបណ្តោយផ្លូវលេខ១០២ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងករណីនេះសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញជនដៃដល់ឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន និងបានដកហូតអាវុធខ្លី មួយដើម ម៉ាក BERETTA (ប្រើហ្គាស) ប្រាក់ដុល្លាសែន ១ដុំ និងទូរស័ព្ទ ១គ្រឿង។ ចំណែកជនរងគ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន ត្រូវជនសង្សយ័យកខ្សែចងដៃ ចងជើងជាប់ ហើយច្របាច់បំពង់ក និងខ្ទប់ផ្លូវដង្ហើមរហូតដល់ស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្ស័យដែលជាជនដៃដល់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ចែងបន្តកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក