ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្តរកឃើញពលករខ្មែរ ៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលថៃបញ្ជូនមកកម្ពុជា

បាត់ដំបង: ពលករខ្មែរប្រុសស្រីចំនួន ៩នាក់ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង។

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្រោយពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារ ការឆ្លងជំងឺកូវី-១៩ រួចឃើញថាពលករសរុបមានចំនួន ៣២១នាក់ ស្រី ១៣០នាក់ ក្មេង ៤០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស។

ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ៩នាក់ ស្រី ៤នាក់ ដោយឡែកពលករចំនួន ១១៧នាក់ ស្រី ៤៣នាក់ និងក្មេង ១៤នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៩៥នាក់ ស្រី ៨៣នាក់ និងក្មេង ២៦នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់១៨ឆ្នាំ ចំនួន ១៦នាក់ ស្រី ៦នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក