បន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋ ៤១ខ្នង និងសាលារៀន ១ខ្នង រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្នុងស្រុកចំនួន ២ គឺស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អភិបាល ស្រុកភ្នំស្រុក លោក ជូ បុត្រ បានប្រាប់ឱ្យ EAC News ដឹងថា នៅថ្ងៃទី៨ ខខែមីនានេះថា កាលវេលាម៉ោង១៩និង០០នាទីថ្ងៃទី៧ ខែមីនា មានភ្លៀងលាយឡំ ននិងខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងគ្រោះមានចំនួន ៣ឃុំ ចំនួនសរុបចំនួន ២០ខ្នងផ្ទះ ក្នុងនោះឃុំណាំតៅ រងការខូចខាតចំនួន ៩ខ្នងផ្ទះ ឃុំប៉ោយចារ រងការខូចខាតចំនួន ៣ខ្នងផ្ទះ ឃុំពន្លៃ រងការខូចខាតចំនួន ៨ខ្នងផ្ទះ។
ដោយឡែកនៅស្រុកអូរជ្រៅ អភិបាលស្រុក លោក យឹម សំណាង ក៏បានឱ្យដឹងដែរថា ភ្លៀងលាយឡំជាមួយកន្ត្រាក់បណ្តាលឲ្យផ្ទះពលរដ្ឋរងការខូចខាតចំនួនសរុប ២១ខ្នង និងសាលារៀន ១មួយខ្នង ក្នុងស្រុកអូរជ្រៅ មានចំនួន ៤ភូមិ លើឃុំចំនួន ២ គឺឃុំសំរោង និងឃុំសឹង្ហ ក្នុងនោះឃុំរោង ប៉ះពាល់លើ២ភូមិ នៅភូមិវត្ត អស់ផ្ទះចំនួន ៤ខ្នង និងសាលារៀន ១ខ្នង, ភូមិកណ្តាល ១១ខ្នង និងសាលាបឋមសិក្សាភូមិថ្មី ១ខ្នង និងបង្គោលភ្លើង ៧ដើម។ ដោយឡែក ឃុំសឹង្ហ ប៉ះពាល់ភូមិពង្រខូចខាត អស់ផ្ទះចំនួន៣ខ្នង ភូមិរុន ១ខ្នង។
ក្រោយទទួលរងនូវគ្រោះធម្មជាតិ អាជ្ញាធរ រួមនឹងកម្លាំងកម្លាំងបានចុះជួយរុះរេីផ្ទះពលរដ្ឋ និងជួយសាងសងផ្ទះជូនពលរដ្ឋរងគ្រោះផងដែរ៕