
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥៧ករណី ខណៈអ្នកជំងឺ ៤២៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៣,០៦៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៧,៣៤៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៩៧៧ករណី និងឆ្លងសរុបក្នុងសហគមន៍ ១១,៥០៤ករណី(ជាប្រភេទអូមីក្រុង) ៕