ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆេះផ្ទះអស់គ្មានសល់ខណ:បង្កាត់ភ្លើងដាំបបរហើយភ្លេចខ្លួនទុកចោល

បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារមានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបររវល់ដេកភ្លេចខ្លួន។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុង ទំហំ ៥ម៉ែត្រ x ៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលម្ចាស់ឈ្មោះ ផេង ធូ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ នាង ចាន់ អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ចំណែកសម្ភារខូចខាតរួមមាន

ផ្ទះ ០១ខ្នងឆេះទាំងស្រុង
-ឆេះម៉ាស៊ីនបូមទឹក ០១គ្រឿង
--ឆេះទូរទស្សន៍ ០១គ្រឿង
-ឆេះម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង
--ឆេះឯកសារ អត្តសញ្ញាណប័ណ្ណ, សៀវភៅស្នាក់នៅ
-ឆេះផ្ទាំងសូឡា DTV និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្ករអោយកើតមានអគ្គិភ័យនេះឡើងដោយសារតែម្ចាស់ផ្ទះជាប្តីបង្កាត់ភ្លើងអុសដាំបបរ ហើយភ្លេចខ្លួនដេកលក់មួយភាំង នៅរោងខាងមុខផ្ទះ លុះភ្ញាក់ដឹងខ្លួនភ្លើងឆេះក៏ស្ទុះងើបឡើងរត់ទៅហៅប្រពន្ធនិងអ្នកជិតខាងដែលនៅឆ្ងាយជាង ១គីឡូម៉ែត្រអោយមកជួយពន្លត់តែជាអកុសលត្រូវបានឆេះអស់ទាំងស្រុងតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក