ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីកត់សម្គាល់ឃើញកូនផ្សោតកើតថ្មី ០១ក្បាល នៅអន្លង់កោះផ្តៅ នៃខេត្តក្រចេះ

ក្រចេះ៖ ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើត បានហែលជាមួយហ្វូងផ្សោតពេញវ័យចំនួន ០៨ក្បាល នៅក្នុងអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ នៃខេត្តក្រចេះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។

យោងតាមការផ្សព្វផ្សាយ របស់នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល នៅថ្ងៃទី៧ ខែមីនា បានបញ្ជាក់ថា នេះគឺជាកូនផ្សោតទីមួយដែលបានកត់ត្រាក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ។

ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងឆក់។

សូមរម្លឹកថា កាលពីឆ្នាំ២០២១កន្លងទៅ កូនផ្សោតកើតថ្មីចំនួន ០៦ក្បាល ត្រូវបានកត់ត្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក