ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី ឱ វណ្ណឌីន ជូនពរដល់ស្ត្រីទាំងអស់បន្តអភិវឌ្ឈនិងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យការចូលរួមនៅក្នុងការងារសង្គមកាន់តែមានគុណភាព

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន ជូនពរដល់ស្ត្រីទាំងអស់បន្តអភិវឌ្ឈនិងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យការចូលរួមនៅក្នុងការងារសង្គមកាន់តែមានគុណភាព

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារជូនចំពោះស្ត្រីដែលជាក្រុមគ្រូពេទ្យក៏ដូចជាស្ត្រីទាំងអស់ក្នុងទិវានារីអន្តរជាតិខួបលើកទី១១១ ឆ្នាំ២០២២ ដោយជំរុញដល់ស្ត្រីទាំងអស់បន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមក្នុងសង្គមឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។

ក្នុងសំណេរចំនួនបីទំព័ររបស់លោកស្រី ឱ វណ្ណឌីន ផ្ញើជូនជាពិសេសដល់ក្រុមគ្រូពេទ្យអាវសដែលជាស្ត្រីកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី០៧ ខែមីនានេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាគំរូវីរភាពនៃការតស៊ូ ចំណេះដឹង ភាពទន់ភ្លន់និងភាពអង់អាចក្លាហានដល់ស្ត្រីគ្រប់រូបនៅកម្ពុជា។

លោកស្រីបានលើកឡើងថា៖ «ស្ត្រីកម្ពុជា សូមរៀនសូត្រតាមនូវគំរូវីរៈភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នូវភាពទន់ភ្លន់ហ្មត់ចត់តែមានភាពអង់អាចក្លាហាន និងជានិមិត្តរូបស្ត្រីខ្មែរដែលពោរពេញដោយសក្តានុពល និងចំណេះជំនាញទាំងក្នុងការរស់នៅ ទាំងក្នុងកិច្ចការសង្គម ដែលស្ត្រីកម្ពុជា»។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានរំលឹកអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានជំរុញឲ្យស្ត្រីបានចូលរួមនៅក្នុងកិច្ចការសង្គមកាន់តែច្រើនក្នុងនោះរួមមានសេវាសុខាភិបាលផងដែរ។ លោកស្រីបន្ថែមថា បច្ចុប្បន្នពាក្យស្ត្រីគឺជាមេផ្ទះនិងពាក្យស្ត្រីបង្វិលចង្ក្រានមិនជុំកាន់តែក្លាយទៅជាពាក្យដែលគេមិនសូវប្រើ ដោយសារតែបរិបទសង្គមបច្ចុប្បន្នមានការផ្លាស់ប្ដូរច្រើនតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលដែលបានជំរុញនិងសម្រួលដល់ការងាររបស់ស្ត្រីនៅកម្ពុជាឲ្យកាន់តែមានច្រើនឡើង។

ហើយការងារដែលស្ត្រីបានចូលរួមចំណែកក្នុងសង្គមច្រើនបំផុតនៅពេលបច្ចុប្បន្ននេះគឺការចូលរួមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។

ស្ត្រីដែលជាក្រុមគ្រូពេទ្យអាវសបានរួមចំណែកយ៉ាងហោចណាស់៣ចំណុច នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដែលមានដូចជា ការចូលរួមក្នុងការអប់រំណែនាំនិងបណ្ដុះបណ្ដាល ការចូលរួមក្នុងការស្រាវជ្រាវរុករកអ្នកដែលប៉ះពាល់ទៅនឹងអ្នកជំងឺកូវីដ-១៩ និងការចូលរួមផ្ដល់សេវាថែទាំពិនិត្យជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា។

លោកស្រីបន្ថែមថា៖ «ការអត្ថាធិប្បាយដោយសង្ខេបនេះ គ្រាន់តែជាការរំលេចនូវកិច្ចការមួយចំនួនដែលស្រ្តី កងទ័ពអាវស បាននិងកំពុងចូលរួមចំណែកនៅក្នុងសង្គមនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមិនបានលើកមកជម្រាបជូនបានអស់នាពេលនេះឡើយ។ ខ្ញុំសូមការអធ្យាស្រ័យពីសាធារណជន ជាពិសេសពីគ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវសផងដែរប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយ»។

បើតាមលោកស្រី ឱ វណ្ណឌីន នៅក្នុងការងារសង្គមរបស់ស្ត្រី គឺជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយរឹតតែសម្រេចបានផលល្អប្រសើរប្រសិនបើ សមភាពយែនឌ័រត្រូវបានអនុវត្តប្រកបដោយភាពមិនរើសអើង និងមិនប្រកាន់ភេទ។ លោកស្រី សូមឱ្យស្ដី្រទាំងអស់ បន្តអភិវឌ្ឈចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យការចូលរួមរបស់ស្ត្រីនៅក្នុងការងារសង្គមកាន់តែមានគុណភាពនិងប្រសិទ្ធិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក