ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រព័ន្ធព័ត៌មានវិទ្យា (IT) និងត្រូវប្រើប្រាស់ក្នុងការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

ភ្នំពេញ : នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប បានប្រកាសនឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នេះជាការគូសបញ្ជាក់របស់ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំពិគ្រោះ យោបល់ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងទៀតថាការរៀបចំការបោះឆ្នោតសាកល្បងនេះគឺជាការវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅការបោះឆ្នោតនាពេលអនាគតដោយប្រើ (IT)។

លោកបានបន្តថាសូមកុំមានការភាន់ច្រឡំការរៀបចំការបោះឆ្នោតសាកល្បងនេះមិនសំដៅដល់ការត្រៀមរៀបចំបោះឆ្នោតតាមអនឡាញនោះទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេលើកលែងតែប្រទេសអេស្តូនី តែ១គត់ក្នុងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក