អន្តរជាតិ: ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍នៅថ្ងៃចន្ទនេះថា ពេលនេះ គណៈប្រតិភូមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចចរចាជុំទី៣ នៅក្នុងប្រទេសបេឡារុសហើយ ខណៈជំនួប២លើកកន្លងមកសម្រេចបានត្រឹមមានច្រករបៀងសម្រាប់ជំនួយមនុស្សធម៌។
តាមប្រភពដដែល កិច្ចចរចានេះនឹងផ្តោតលើដំណោះស្រាយនយោបាយដែលអាចទៅរួចក៏ដូចជា កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ដែលកំពុងបន្ត ស្របពេលមានបទឈប់បាញ់នៅក្នុងទីក្រុងចំនួន៤ ។
គួរបញ្ជាក់ថា គិតមកពេលមានរយៈពេលជិត ២សប្តាហ៍ហើយដែលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន ពោលគឹ លោក ពូទីន បានចេញបញ្ជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ៕