ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនស្នើសម្ដេចតេជោក្នុងការអនុញ្ញាតឱ្យសិស្សមីយ៉ាន់ម៉ាមកកម្ពុជារៀនធ្វើអវយវៈសប្បនិម្មិត

ភ្នំពេញ៖ បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation លោក Yohei Sasakawa បានស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីនាំសិស្សមីយ៉ាន់ម៉ាមកកម្ពុជារៀនពីរបៀបធ្វើអវយវៈសប្បនិមិ្មត។

ការស្នើសុំនេះធ្វើឡើងក្នុងជំនួបរវាងលោក Yohei ជាមួយសម្ដេចតេជោ នៅវិមានសន្ដិភាពនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។

តាមការឱ្យដឹងពីជំនួយការផ្ទាល់សម្ដេចតេជោគឺលោក អ៊ាង សុផលែ្លត បានឱ្យអ្នកសារតព័ត៌មានដឹងថា៖ «ឆ្លៀតឱកាសនោះឯកឧត្តម Yohei ក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីអង្គការរបស់ឯកឧត្តមដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាជាយូរណាស់មកហើយ ដែលបានបង្រៀនសិស្សឱ្យរៀនធ្វើអវយវៈសប្បនិមិ្មតហើយក្នុងពេលនេះឯកឧត្តមសុំគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្ដេចតេជោដើម្បីអនុញ្ញាតដល់កូនសិស្សមីយ៉ាន់ម៉ាបានមកសិក្សាអំពីកម្ពុជាអំពីការធ្វើអវយវៈសប្បនិមិ្មត»។

សម្ដេចបានទទួលយល់ព្រមចំពោះសំណើរនេះ និងថានេះជាកិត្តិយសណាស់សម្រាប់កម្ពុជា។

និយាយអំពីប្រទេសមីយ៉ាន់ម៉ា លោក Yohei បានសំដែងនូវការកោតសរសើរសម្ដេចតេជោដែលបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែមករា ដែលជាការបើកផ្លូវ និងដោះសោរសំខាន់សំរាប់ស្វែងរកនូវដំណោះស្រាយដល់ប្រទេសនោះ។

បើតាមលោក អ៊ាង សុផលែ្លត បានដកស្រង់សំដីរបស់លោក Yohei ថា៖ «ឯកឧត្តម Yuhei បានមានប្រសាសន៍ថាជំនួប ១០០ដង គឺមិនស្មើនឹងការធ្វើសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វារដែលបានចាក់សោរជាប់ទៅហើយ។ នេះជាសកម្មភាពមួយដែលធ្វើឡើងអស់ពីចិត្ត អស់ពីបេះដូងហើយក៏ជាសកម្មភាពមួយដែលផ្ដល់នូវសេចក្ដីសង្ឃឹមកាន់តែធំផងដល់ប្រជាជនមីយ៉ាន់ម៉ា»។

សម្ដេចតេជោ បានអរគុណចំពោះពាក្យដ៏ល្អៗទាំងនេះ ហើយថាកម្ពុជា-ជប៉ុនមានចំណាប់អារម្មណ៍ដូចគ្នាចំពោះមីយ៉ាន់ម៉ាគឺការបញ្ឈប់នូវអំពើហិង្សានាំនូវអំណោយមនុស្សធម៌ជូនប្រជាជនដែលត្រូវការហើយទិសដៅដែលសំខាន់ជាងនេះគឺនាំមកនុវមីយ៉ាន់ម៉ានូវលិទ្ធិប្រជាធិបតេយ្យ។ សម្ដេចតេជោថា ក្នុងនាមជាប្រធានអាស៊ានសម្ដេចនឹងបន្តធ្វើកិច្ចការនេះបន្ថែមទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក