លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជប៉ុនគ្រោងបើកការដ្ឋានសង់រោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅ នៅខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយគ្រោងបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅ ក្នុងខែមិថុនា ឆ្នាំ២០២២នេះ ក្រោមការផ្ដល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ជាង៣០លានដុល្លារ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន លើកិច្ចសន្យាសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត នៅទីក្រុងតាខ្មៅ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីពង្រីកនូវការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT Consortium លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

លោកបន្តថា រោងចក្រថ្មីនេះប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១លានយ៉េន ឬប្រមាណ ៣០លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។

លោកបន្តទៀតថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងតម្លៃមិនលើសពី ៥០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រប់គ្រងវិញ។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក អ៊ុ សុថា បានថ្លែងថា គម្រោងពង្រីកទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអទិភាពមួយក្នុងចំណោមគម្រោងអទិភាពទាំងអស់ ដែលទទួលបានហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA។

លោកបន្តថា ផ្អែកលើលទ្ធផលនៃសិក្សា ការងារសំខាន់ៗនៃគម្រោងនេះ រួមមានការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសមត្ថភាពផលិត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកឆៅសមត្ថភាព ៣១៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការដាក់បំពង់នាំមេទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការសាង់សង់អាងស្តុកទឹកស្អាតចំណុះ ៥ពាន់ម៉ែត្រគូប និងការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ។

គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក