ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងធ្វើការសាកល្បងផ្កាយរណបចារកម្មជាលើកទីពីរ

អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងសម្រាប់ផ្កាយរណបឈ្លបយកការណ៍ចារកម្មដ៏ «សំខាន់មួយទៀត» នៅថ្ងៃអាទិត្យ ទី៦ ខែមីនា មួយថ្ងៃបន្ទាប់ពីអាជ្ញាធរយោធាក្នុងតំបន់បានរាយការណ៍ពីការបាញ់បង្ហោះមីស៊ីលផ្លោងចេញពីប្រទេសជាលើកទីពីរក្នុងមួយសប្តាហ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា រដ្ឋបាលអភិវឌ្ឍន៍លំហជាតិរបស់កូរ៉េខាងជើង (NADA) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិបានធ្វើការបាញ់បង្ហោះ «ក្រោមផែនការអភិវឌ្ឍផ្កាយរណបចារកម្មរបស់ខ្លួន»។

តាមរយៈការធ្វើតេស្តនេះ NADA បានបញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធបញ្ជូនទិន្នន័យ និងទទួលផ្កាយរណប ប្រព័ន្ធបញ្ជាការបញ្ជារបស់វា និងប្រព័ន្ធត្រួតពិនិត្យលើដីផ្សេងៗ។

ដូចការសាកល្បងចុងក្រោយកាលពីថ្ងៃទី ២៧ ខែកុម្ភៈ សារព័ត៌មាន KCNA មិនបានបញ្ជាក់លម្អិតអំពីប្រភេទរ៉ុក្កែតដែលប្រើក្នុងការបាញ់បង្ហោះនោះទេ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា វាហាក់ដូចជាមីស៊ីលផ្លោងដែលបាញ់ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាងដែលជាអាកាសយានដ្ឋានអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក