ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានបក្សហ្វ៊ុនស៊ិនប៉ិច តែងតាំងទីប្រឹក្សាថ្មីដែលធ្លាប់ជាអតីតទីប្រឹក្សាសម្ដេចក្រុមព្រះ

ភ្នំពេញ៖ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្រេចតែងតាំងលោកបណ្ឌិត ថាច់ ប៊ុនរឿន (Dr. Thach Buroeun) ជាទីប្រឹក្សា និងតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ប្រចាំសហរដ្ឋអាមេរិក។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្រេចតែងតាំងលោក ថាច់ ប៊ុនរឿន តាមការចាំបាច់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងបានសម្រេចឱ្យអនុប្រធានបក្ស អគ្គលេខាធិការប្រតិបត្តិ និងសាម៉ីខ្លួនដូចមានចែងត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានឱ្យ EAC News ដឹងថាលោក ថាច់ ប៊ុនរឿន បានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈការដង្ហែរសម្ដេចក្រុមព្រះតាំងពីឆ្នាំ១៩៩៨ ទោះជាយ៉ាងណាលោកបានសម្រាកពីជីវភាពនយោបាយមួយរយៈទើបតែប្រឡូកមកវិញនាពេលនេះ។

លោកថា៖ «ឯកឧត្តម ថាច់ ប៊ុនរឿន បន្ទាប់ពីយល់ឃើញច្បាស់ដើម្បីបម្រើព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បន្ទាប់ពីសម្ដេចក្រុមព្រះលោកយាងសោយទិវង្គតទៅ គាត់ក៏បានស្ម័គមកបម្រើព្រះអង្គម្ចាស់ចក្រាវុធ ដើម្បីជួយនូវការងារសំខាន់ៗមួយចំនួន។ ព្រះអង្គម្ចាស់ ចក្រាវុធ មានព្រះទ័យស្វាគមន៍ចំពោះឥស្សរជននានាដូចក្នុងសេចក្ដីប្រកាសលោកតែងប្រកាសឱ្យអតីតអ្នកដែលធ្លាប់តែដង្ហែព្រះបរមរតនកោដ្ឋ រហូតដល់សម្ដេចក្រុមព្រះ ដែលជាអ្នករាជានិយមវិលត្រលប់ដើម្បីជួយគណបក្សហ៊្វុនស៊ិនប៉ិចមានប្រជាប្រិយភាព និងទទួលបានជោគជ័យសារជាថ្មី»។

លោក ថាច់ ប៊ុនរឿន ជាបណ្ឌិតពីសកលវិទ្យាល័យ Hawaii នៅ Manoa ក្នុងឆ្នាំ១៩៩៣ ផ្នែកវិទ្យាសាស្ត្រនយោបាយ/ទំនាក់ទំនងអន្តរជាតិ។ គាត់គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS) នៃប្រទេសសិង្ហបុរី និងជាសាស្ត្រាចារ្យនៅស្ថាប័នផ្សេងទៀត។ លោកស្ថិតក្នុងចំណោមសមាជិកស្ថាបនិកនៃគណបក្សហ្វ៊ុនស៊ិនប៉ិចនៅសហរដ្ឋអាមេរិក ខណៈដែលលោកធ្លាប់ធ្វើជាទីប្រឹក្សានយោបាយនៃគណៈប្រតិភូអង្គការសហប្រជាជាតិរបស់ សម្តេច នរោត្តម សីហនុ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ក្រោយមកព្រះអង្គក៏បានចូលបម្រើការងារនៅការិយាល័យគណបក្សហ្វ៊ុនស៊ិនប៉ិច នៅទីក្រុងបាងកក ប្រទេសថៃ របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ តាំងពីឆ្នាំ១៩៨៤។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ គាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចាប់ពីឆ្នាំ១៩៩៨ គាត់បានបម្រើការជាព្រះប្រធានខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានរដ្ឋសភាកម្ពុជា។

ចាប់ពីឆ្នាំ២០០០ លោកបណ្ឌិត ថាច់ ប៊ុនរឿន បានដកខ្លួនចេញពីជីវិតនយោបាយ ហើយត្រឡប់ទៅរស់នៅជាពលរដ្ឋសាមញ្ញនៅសហរដ្ឋអាមេរិកវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក