ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិចេញរបាយការណ៍ដែលបង្ហាញថាកម្ពុជានៅតែមានវិសមភាពយេនឌ័រ

ភ្នំពេញ៖ អង្គការសហប្រជាជាតិចេញរបាយការណ៍វិភាគស៊ីជម្រៅមួយអំពីសមភាពយេនឌ័រនៅកម្ពុជាដែលបានរកឃើញថា វិសមភាពយេនឌ័រសំខាន់ៗនៅតែបន្តកើតមានឡើង បង្កជាឧបសគ្គដល់ការចូលរួមរបស់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស និងរារាំងដល់ការអភិវឌ្ឍន៍រួមបញ្ចូលប្រកបដោយចីរភាព ជាពិសេសនៅក្នុងអំឡុងពេលការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

អង្គការសហប្រជាជាតិនៅកម្ពុជានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ បានដាក់ចេញនូវរបាយការណ៍ «ការវិភាគស៊ីជម្រៅ៖ សមភាពយេនឌ័រនៅប្រទេសកម្ពុជា»។ របាយការណ៍ដ៏ស៊ីជម្រៅនេះ គឺបង្ហាញនូវចំណុចសំខាន់ៗដែលអង្គការសហប្រជាជាតិអាចគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការរួមបញ្ចូលសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅក្នុងផែនការ គោលនយោបាយ និងកម្មវិធីស្តារឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងរបាយការណ៍នេះ បានលើកឡើងថា ប្រទេសកម្ពុជាគឺជាសមាជិកនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ តាមរយៈការប្ដេជ្ញាចិត្តធ្វើសកម្មភាពក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសកម្ពុជាមានការយល់ដឹងច្រើនពីសារៈសំខាន់នៅក្នុងសមភាពយេនឌ័រ។

នៅក្នុងរបាយការណ៍បន្តថា ទោះជាយ៉ាងណាក៏ដោយក៏គេរកឃើញមានវិសមភាពយេនឌ័រសំខាន់ៗនៅតែបន្ត ដែលបង្កើតជាឧបសគ្គដល់ការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងជីវិតរស់នៅ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស និងរារាំងដល់ការអភិវឌ្ឍន៍រួមបញ្ចូលប្រកបដោយចីរភាព។

វិសមភាពនេះ ឆ្លុះបញ្ចាំងតាមរយៈការបែងចែកមិនស្មើភាពគ្នានៃការងារផ្ទះ និងការថែទាំដែលមិនមានប្រាក់ខែ ដោយស្ត្រីធ្វើជាមធ្យម ៩០%នៃការងារនោះ។ ស្ត្រីបានចំណាយពេលវេលាកាន់តែច្រើនទៅលើការងារផ្ទះ និងការថែទាំសមាជិកគ្រួសារអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ខណៈមានស្ត្រី ៣០% បានរាយការណ៍ថាដៃគូរបស់ពួកគេមិនបានផ្តល់ជំនួយបន្ថែមណាមួយឡើយ។

របាយការណ៍បន្ថែមថាស្ត្រីមួយចំនួន មិនបានទទួលកម្រៃពីការងាររបស់ខ្លួន ខណៈការងារនោះមានការប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។ ការងារគ្មានម្រៃមួយចំនួនបានធ្លាក់ទៅលើស្ត្រីដែលមានវ័យចំណាស់ជាអ្នករ៉ាប់រង ឬដល់ក្មេងស្រី ដែលបានប៉ះពាល់ លើការអប់រំរបស់ពួកគេ។ តម្រូវការផ្សេងៗនៅក្នុងជីវភាពនិងការទទួលខុសត្រូវលើការងារដែលមិនទទួលបានកម្រៃបានក្លាយទៅជាឧបសគ្គដល់ស្ត្រីក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ឬទទួលយកតួនាទីជាអ្នកដឹកនាំ។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិនៅកម្ពុជាមានជំហរពិសេសក្នុងការជំរុញសមភាពយេនឌ័រ ស្របពេលដែលអង្គការមួយនេះបានគាំទ្រដល់ការស្តារសេដ្ឋកិច្ចសង្គមពីជំងឺកូវីដ-១៩ និងការលើកកម្ពស់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន លើកឡើងថាបញ្ហាវិសមភាពយេនឌ័រនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺមានទូទាំងសកលលោក ដែលត្រូវឱ្យគ្រប់គ្នាយកចិត្តទុកដាក់លុបបំបាត់ភាពមិនស្មើគ្នារវាងស្ត្រីនិងបុរស។ លោកបន្តថា នៅប្រទេសកម្ពុជាត្រូវបានពង្រឹងសមភាពយេនឌ័រចាប់តាំងពីឆ្នាំ១៩៩៣មក ដោយពីមួយឆ្នាំទៅមួយឆ្នាំស្ត្រីមានវត្តមានកំណើនកើនឡើងនៅគ្រប់វិស័យ ជាពិសេសគឺវិស័យឯកជន ដែលស្ដ្រីមានចំនួនជាង៩០%កំពុងបម្រើការនៅក្នុងរោងចក្រ សហគ្រាសនានា។ ក្រៅពីនោះមានវិស័យសាធារណៈ ដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍសង្គម។

ប៉ុន្តែបន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ត្រីភាគច្រើនបានផ្អាកសកម្មភាពការងារមិនថាតែវិស័យឯកជន វិស័យសារធារណៈនោះទេ និងបានត្រឡប់ទៅធ្វើការងារផ្ទះ។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ រដ្ឋាភិបាលបានព្យាយាមបើកប្រទេសឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ដែលបានផ្ដល់ឱកាសឲ្យប្រជាជនទាំងអស់ជាពិសេសគឺស្ត្រីបានចូលទៅបម្រើការងារធម្មតាវិញ។

លោកលើកឡើងថា៖ «អញ្ចឹងនៅកម្ពុជា ជាសរុបយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ សមភាពយេនឌ័រត្រូវបានការពារ និងលើកកម្ពស់ ភាគរយនៃស្ត្រីដែលចូលទៅក្នុង ការងារឯកជន ការងារសាធារណៈមានចំនួនកើនឡើងជារៀងរាល់ឆ្នាំ»។

លោកបន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវយន្តការបីសម្រាប់សមភាពយេនឌ័រគឺទីមួយលុបបំបាត់ការរើសអើងភេទទីពីរ ជំរុញឲ្យស្ត្រីមានសកម្មភាពនៅលើផ្នែកសង្គមស៊ីវិល វិស័យសាធារណៈ និងវិស័យឯកជនដូចបុរស និងទីបីគឺផ្ដល់អាទិភាពឱ្យនារីប្រកបការងារសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក