ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាហ្រ្វិកខាងត្បូងអាចនឹងបោះចោលវ៉ាក់សាំង Pfizer ១០ម៉ឺនដូសនៅចុងខែមីនាដោយសារការចាក់វ៉ាក់សាំងយឺតយ៉ាវ

អាហ្វ្រិកខាងត្បូង៖ អាជ្ញាធរសុខាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ប្រហែល ១០ម៉ឺនដូសរបស់ Pfizer អាចនឹងត្រូវបំផ្លាញនៅចុងខែនេះ ដោយសារតែការប្រើប្រាស់យឺតយ៉ាវហើយវាហួសសុពលភាព។

ប្រទេសអាហ្រ្វិកខាងត្បូងបានកត់ត្រាការឆ្លង និងការស្លាប់ដោយសារមេរោគឆ្លងច្រើនបំផុតនៅទ្វីបអាហ្រ្វិក ទោះជាយ៉ាងណាក៏ដោយ ដោយសារការចាក់វ៉ាក់សាំងបានថយចុះ ហើយប្រទេសនេះមានស្តុកវ៉ាក់សាំងគ្រប់គ្រាន់ប្រហែល ២៥លានដូស។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Joe Phaahla បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា៖«វាមានហានិភ័យដែលថាវ៉ាក់សាំងលើសពី ១00,000 ដែលនឹងផុតកំណត់នៅចុងខែមីនា ... ប្រហែលជាត្រូវបោះចោល»។

លោកក៏បាននិយាយដែរថា ប្រទេសអាហ្វ្រិកខាងត្បូងកំពុងព្យាយាមបង្កើនការចាក់វ៉ាក់សាំងដើម្បីកុំឱ្យថ្នាំហួសសុពលភាពទាន់ជៀសវាងបោះចោល ខណៈមកទល់ពេលនេះអាហ្រ្វិកខាងត្បូងបានចាក់វ៉ាក់សាំងយ៉ាងពេញលេញប្រហែល ៤៣% នៃមនុស្សពេញវ័យ ៤០លាននាក់។

អាហ្វ្រិកខាងត្បូង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដោយប្រើវ៉ាក់សាំង Johnson & Johnson (J&J) និង Pfizer តែភាពយឺតយ៉ាវដោយសារការលំបាកក្នុងការធានាការផ្គត់ផ្គង់ដំបូង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក