ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

គណបក្សនយោបាយជិត២០ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា មានគណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីដាក់បេក្ខជនឈរឈ្មោះ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។

គ.ជ.ប បញ្ជាក់ថា គណបក្សនយោបាយដាក់បញ្ជីបេក្ខជន នេះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

បេក្ខជនដែលឈរឈ្មោះនេះមានសរុប៧០ ០៤៦រូប ក្នុងនោះមានស្រីចំនួន២០ ៤៥២រូប។

គ.ជ.ប បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវជ្រើសតាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានសរុប ១១ ៦២២នាក់ ក្នុងចំណោមឃុំសង្កាត់១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គិតត្រឹមឆ្នាំ២០២១ ចំនួនជាង៩លាន២០ម៉ឺននាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៦០២ការិយាល័យ។

សូមបញ្ជាក់ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន គឺមានគណបក្សនយោបាយចំនួន៤៥ ដែលបាន ចុះបញ្ជីត្រឹមត្រូវ និងអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក