ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្ត្រាលីជំរុញចិនចូលរួមសកម្មភាពជាសកលប្រឆាំងនឹងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃចន្ទ ទី៧ ខែមីនា ថា ប្រទេសចិនត្រូវតែធ្វើសកម្មភាព ក្នុងការលើកកម្ពស់សន្តិភាពពិភពលោក និងចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយព្រមានថាពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់។

លោក Morrison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសចិនបានអះអាងជាយូរមកហើយថាមានតួនាទីជាមហាអំណាចមួយក្នុងពិភពលោក និងជាអ្នករួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក។

ជាមួយគ្នានេះ ប្រទេសចិនបានបដិសេធមិនហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា "ការលុកលុយទេ" ខណៈពេលដែលចិនបានស្នើឱ្យប្រទេសលោកខាងលិចគោរព "កង្វល់សុវត្ថិភាពស្របច្បាប់" របស់រុស្ស៊ី ហើយចិនបានអំពាវនាវឱ្យមានដំណោះស្រាយចំពោះវិបត្តិតាមរយៈការចរចារ។

រុស្ស៊ី ហៅ យុទ្ធនាការ ដែល ខ្លួន បាន ចាប់ ផ្តើម កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ថា ជា "ប្រតិបត្តិការ យោធា ពិសេស" ដោយ និយាយ ថា ខ្លួន គ្មាន គម្រោង កាន់កាប់ អ៊ុយក្រែន ទេ។

ទោះបីយ៉ាងណាក៏ដោយលោក Morrison បានហៅទង្វើរនេះថាជា "ការរំលោភច្បាប់អន្តរជាតិទាំងស្រុង" និង "ឧទាហរណ៍ចុងក្រោយបំផុតនៃរបបផ្តាច់ការដែលស្វែងរកការប្រជែងនឹងស្ថានភាពបច្ចុប្បន្នតាមរយៈការគំរាមកំហែង និងអំពើហិង្សា"។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះមានប្រទេសជាច្រើនបានកាត់ផ្តាច់ពាណិជ្ជកម្មជាមួយរុស្ស៊ី ហើយក្រុមហ៊ុនបង់ប្រាក់ដូចជា Visa និង Mastercard កំពុងផ្អាកប្រតិបត្តិការនៅទីនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក