ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៉ីបាញ់កម្ទេចអាកាសយាន្តដ្ឋាននៃទីក្រុង Vinnytsia របស់អ៊ុយក្រែន

អ៊ុយក្រែន: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានឲ្យដឹងថារុស្ស៊ីបានបាញ់មីស៉ីល៨គ្រាប់បំផ្លាញទាំងស្រុង អាកាសយានដ្ឋានស៊ីវិល នៃរដ្ឋធានី Vinnytsia កាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា។

ព្រលាន យន្តហោះ ដែល មានការវាយប្រហារ នេះ គឺ មាន ចម្ងាយ ធ្ធ្វើដំណើរប្រហែល ៤ម៉ោង ប៉ុណ្ណោះពី ទីក្រុង Kyiv។

ជាមួយគ្នានេះដែរ មេដឹកនាំសហភាពអឺរ៉ុប លោក Charles Michel បាននិយាយថា ការបិទដែនអាកាសរបស់អ៊ុយក្រែន អាចបង្កឱ្យមានសង្រ្គាមពិភពលោក បន្ទាប់ពីលោក Zelensky បានអំពាវនាវម្តងហើយម្តងទៀតដល់ប្រទេសសមាជិកណាតូឱ្យបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីមកលើប្រទេសរបស់គាត់ដោយដាក់តំបន់គ្មានការហោះហើរ។

មេដឹកនាំ លោកខាងលិច បាន បដិសេធ ដោយសារ ខ្លាច បង្ក សង្គ្រាម កាន់តែ ធំ នៅ អឺរ៉ុប។

លោក Michel បានបដិសេធថា ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី គឺជា "សង្រ្គាមនៃសហភាពអឺរ៉ុប ឬណាតូប្រឆាំងនឹងរុស្ស៊ី"។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានភ្ជាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមលោកចំពោះការលុកលុយរបស់លោកលើអ៊ុយក្រែនទៅនឹង "ការប្រកាសសង្រ្គាម" លើទីក្រុងម៉ូស្គូ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក