វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

លោក ពូទីន ព្រមាន ថា ការចង់ដាក់តំបន់គ្មានការហោះហើរក្នុងប្រទេស អ៊ុយក្រែន ស្រដៀងគ្នានឹងការចូលទៅក្នុងជម្លោះ

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសៅរ៍ ទី៥ ខែមីនា ថាការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី គឺស្រដៀងទៅនឹងការប្រកាសសង្រ្គាមទៅហើយ ហើយលោកព្រមានថាការប៉ុនប៉ងដាក់តំបន់ហាមហោះហើរ នៅក្នុងប្រទេសអ៊ុយក្រែន នឹងនាំទៅរក មហន្តរាយសម្រាប់ពិភពលោក។

លោក ពូទីន បាននិយាយថា ការប៉ុនប៉ងណាមួយរបស់មហាអំណាចដទៃ ដើម្បីដាក់តំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវបានចាត់ទុកដោយរុស្ស៊ីថាជាជំហានមួយចូលទៅក្នុងជម្លោះយោធាជាមួយនឹងរុស្ស៊ីដោយផ្ទាល់។ ជំហានបែបនេះដែលលោកបាននិយាយ នឹងមានផលវិបាកមហន្តរាយសម្រាប់អឺរ៉ុប និងពិភពលោក។

ទោះបីយ៉ាងណាក៏ដោយ សម្ព័ន្ធយោធារបស់អង្គការណាតូក៏បានច្រានចោលសំណើរបស់ទីក្រុង Kyiv សម្រាប់តំបន់គ្មានការហោះហើរ ដោយហេតុផលថា វានឹងធ្វើឱ្យសង្រ្គាមលើសពីអ៊ុយក្រែនទៅជាជម្លោះកាន់តែទូលំទូលាយ ដែលអាចធ្វើឱ្យសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី។

លោក ពូទីន បាននិយាយទៅថា "ទណ្ឌកម្មទាំងនេះដែលត្រូវបានដាក់លើរុស្ស៊ីគឺស្រដៀងទៅនឹងការប្រកាសសង្រ្គាមទៅហើយ សង្ឃឹមថាមិនមានរឿងលើសនេះកើតឡើងនោះទេ" ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក