ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុន Netflix ផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី

អន្តរជាតិ: ការផ្សាយវីដេអូភាពយន្ត Netflix បានប្រកាសថា ខ្លួនផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីហើយ ក្រោមហេតុផលការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

Netflix មានអតិថិជនប្រហែល ១លាននាក់នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃច័ន្ទទី៧ ខែមីនា នេះតទៅមិនអាចចូលគណនីរបស់ពួកគេដើម្បីមើលរឿងកំសាន្តនៅលើ Netflix បានទៀតឡើយ។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន Netflix ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple, Samsung និង Microsoft ដែលបានបញ្ឈប់ ឬ "ផ្អាកជាបណ្តោះអាសន្ន" ការលក់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ខណៈដែល Google បានផ្អាកអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសនេះផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Twitter, TikTok, និង YouTube បានដាក់កម្រិតលើខ្លឹមសារជាភាសារុស្សី ដោយខ្លះបិទអ្នកប្រើប្រាស់រុស្ស៊ីទាំងស្រុង ហើយខ្លះទៀតកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក