ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសម្នាក់ត្រូវរន្ទះបាញ់រងរបួសធ្ងន់ និងផ្ទះរួមនឹងជង្រុកស្រូវពលរដ្ឋរងការខូចខាតកើតឡើងនៅស្រុក២ផ្សេងគ្នាក្នុងថ្ងៃតែមួយ

បន្ទាយមានជ័យ៖ ពលរដ្ឋម្នាក់ត្រូវរន្ទះបាញ់បណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុងឃ្វាលគោនៅវេលាម៉ោង ១៧និង៤០នាទី ល្ងាចថ្ងៃទី៦ ខែមីនា ត្រង់ចំណុចខ្លាគ្រហឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជាបុរស អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុនពេលកើតហេតុជនរងគ្រោះខាងលើបានដេញគោទៅឃ្វាលនៅចំណុចខ្លាគ្រហឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយមកមានភ្លៀងធ្លាក់ ផ្គររន្ទះ ហើយក៏មានរន្ទះបាញ់ត្រូវជនរងគ្រោះតែម្ដង។

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្ដិ៍ភ្នំដី សហការជាមួយរដ្ឋបាលឃុំភ្នំដីចុះដល់ផ្ទះជនរងគ្រោះ នឹងបានបញ្ជូលជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក។

ដោយឡែកមួយករណីផ្សេងទៀត នៅវេលាម៉ោង១៥និង៤៥នាទីល្ងាចថ្ងៃដដែលមានករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៥ខ្នង រងការខូចខាតស្រាល និងជង្រុកស្រូវ១ខ្នង (រងការខូចខាតធ្ងន់) ភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក