ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទេសរដ្ឋមន្រ្តី លី ធុជ លើកពីតម្លៃយុវជនចំពោះក្ដីសង្ឃឹមអនាគតជាតិ

បាវិត៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុក យុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំសម្រាប់អនាគតប្រទេសជាតិ។ ការលើកឡើងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ «យុវជនជាទ្រព្យសម្បត្តិរបស់ជាតិ»។

ថ្លែងតំណាងឱ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមីនា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះសកម្មភាពសម្រាប់ជាតិមាតុភូមិ ការងារសង្គម និងការអប់រំជាដើម ជាពិសេសការចូលរួមដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

លោកក៏បានរម្លឹកពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតយុទ្ធជន ដែលបានតស៊ូដើម្បីភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅប្រទេសកម្ពុជា។

រហូតដល់ពេលបច្ចុប្បន្ននេះ សន្តិភាពពេញលេញទូទាំងប្រទេសទើបមានអាយុកាលជាង ២៣ឆ្នាំប៉ុណ្ណោះ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់យុវជនទាំងអស់ថា «ការដឹងគុណ និងកត្តញ្ញូតាធម៌» របស់យុវជនដល់ថ្នាក់ដឹកនាំ គឺជាការឆ្លុះបញ្ចាំងសម្រាប់ការលូតលាស់ និងការរីកចំរើនរបស់ប្រទេសជាតិ ហើយជាមួយគ្នានេះ យុវជនមិនត្រូវភ្លេចឡើយនូវគុណបំណាច់របស់ឪពុកម្តាយដែលបានផ្តល់កំណើតនិងចិញ្ចឹមថែរក្សាបីបាច់ និងដឹងគុណចំពោះលោកគ្រូ-អ្នកគ្រូចំពោះការអប់រំប្រៀនប្រដៅផងដែរ។

លោកបានចាត់ទុក យុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំមួយសម្រាប់អនាគតប្រទេសជាតិ។ លោកជំរុញដល់យុវជនឱ្យចូលរួមក្នុងសកម្មភាពសង្គមឱ្យបានពេញលេញ និងមានភាពជឿជាក់ដើម្បីសម្រួចទស្សនៈវិស័យ ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ដើម្បីធ្វើជាត្រីវិស័យ ក្នុងការជួយតម្រង់ទិស និងកំណត់ទិសដៅសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិដាច់ខាត។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា៖ «ប្រទេសជាតិប្រៀបបានទៅនឹងសួនផ្ការដ៏ស្រស់ស្អាតមួយ ហើយយុវជនប្រៀបបាននឹងផ្កាមួយទងនៅក្នុងសួនផ្កានោះ។ ផ្កាមួយទងៗមានក្លិនផ្សេងគ្នា មានព័ណ៌ផ្សេងគ្នា មានទំហំផ្សេងគ្នា តែនៅពេលដែលយើងផ្គុំបញ្ចូលគ្នា វាអាចបង្កើតជាសួនផ្កាដ៏ស្រស់បំព្រងមួយ ឬបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់»។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសាងសង់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំមួយឆ្ពោះទៅមុខជានិច្ច សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ ក្នុងការផ្តល់នូវឱកាសគ្មានដែនកំណត់ ដើម្បីទទួលបាននូវរបបការងារ សុខដុមរមនា និងការថែទាំសុខមាលភាព ដែលពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក