ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាមិនផ្ដល់ឱកាសឱ្យពលរដ្ឋខ្លួនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំដល់ពលរដ្ឋកុំព្យាយាមចង់ធ្វើទាហានច្បាំងលើទឹកដីអ៊ុយក្រែនឱ្យសោះ ដោយថាការចូលទៅក្នុងសង្ក្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី លើទឹកដីអ៊ុយក្រែនមិនខុសពីយកសាំងទៅចាក់លើភ្លើងនោះទេ ដែលនឹងធ្វើឱ្យមានការជ្រួលច្របល់នៃសង្គ្រាមលើសដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាធ្វើដូច្នេះនោះទេ។ សម្ដេចបន្ថែមថាគ្រាន់តែការបញ្ជូនទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅថែរក្សាសន្ដិភាពនៅប្រទេសនានា ពេលមានរឿងពាក់ព័ន្ធលើទ័ពមួកខៀវកម្ពុជាម្ដងៗ សម្ដេចមិនអាចគេងលក់នោះទេដោយបារម្ភពីអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ។

សម្ដេចថា៖ «កុំជ្រុលហួសដល់ថ្នាក់ធ្វើទាហានដើម្បីចូលរួមប្រយុទ្ធលើទឹកដីអ៊ុយក្រែនទេ។ ខ្ញុំមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាទៅស្លាប់លើទឹកដីអ៊ុយក្រែនទេ វាមិនខុសអីពីយកសាំងចាក់លើភ្លើងទេ បើមិនអញ្ចឹងទេនឹងមានការជ្រួលច្របល់លើសពីនេះ»។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសបង្កើតកងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលនឹងចុះឈ្មោះជនបរទេសដែលចង់ប្រយុទ្ធដើម្បីប្រឆាំងរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន ដោយដាក់ឈ្មោះថា «កងទ័ពអន្តរជាតិនៃការការពារដែនដីអ៊ុយក្រែន»។ មានប្រទេសអឺរ៉ុបមួយចំនួនបានអនុញ្ញាតច្បាប់ឱ្យពលរដ្ឋខ្លួនចូលទៅធ្វើសង្គ្រាមនេះផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក