ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសសុពលភាពដល់ប្រជាពលរដ្ឋទេ ទោះប្រសិនជាកម្ពុជាខ្វះវ៉ាក់សាំងក៏មិនអនុញ្ញាតដែរ។
សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចថា ដោយសារតែមានប្រទេសជាមិត្តផ្តល់អំណោយវ៉ាក់សាំងដល់កម្ពុជា តែវ៉ាក់សាំងនោះទម្រាំដឹកមកដល់កម្ពុជាជិតហួសសុពលភាពទៅហើយ ដូច្នេះសម្ដេចមិនអនុញ្ញាតឱ្យទទួលយក និងចាក់វ៉ាក់សាំងដែលហួសសុពលភាពទេ៕