ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោចាត់ទុកវ៉ាក់សាំងគឺជាសេដ្ឋកិច្ច

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានបើកសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោថ្លែងថា៖ «យប់មិញមានយន្តហោះពាណិជ្ជកម្មនៅខេត្តព្រសីហនុ ទោះបីទេសចរណ៍មិនទាន់ធំទូលាយ តែដំណើរការវិនិយោគមានភាពងាយស្រួល ព្រោះកម្ពុជាមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដូច្នោះគេចង់មករកស៊ីនៅស្រុកខ្មែរ»។

សម្តេចក៏បានលើកឡើងថា បើគ្មានវ៉ាក់សាំងទេ ឆ្នាំនេះនឹងមិនធ្វើកម្មវិធីចូលឆ្នាំទេ តែដោយសារមានវ៉ាក់សាំងឆ្នាំនេះចូលឆ្នាំនឹងធ្វើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក