ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ាននិងអាមេរិកមិនយល់ស្របគ្នារឿងកំណត់ថ្ងៃប្រជុំពិសេសរវាងភាគីទាំងពីរ

ត្បូងឃ្មុំ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាមេដឹកនាំអាស៊ាន ៣ប្រទេសមិនយល់ស្របចំពោះការរៀបចំកិច្ចពិសេសអាស៊ាន-អាមេរិក ដែលគ្រោងទុកដោយអាមេរិកនៅចុងខែនេះទេ ខណៈសម្ដេចតេជោថា បើមិនទាន់ត្រូវរូវគ្នារឿងពេលវេលាគឺមានតែលើកពេលទៅពេលក្រោយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថា៖ «ឥឡូវមេដឹកនាំអាស៊ានជាច្រើនទាមទារឱ្យមានការប្រជុំនៅថ្ងៃទី២៦ ថ្ងៃទី២៧ ឯសហរដ្ឋអាមេរិកក៏បានប្រកាសបញ្ជាក់ថា ថ្ងៃទី២៦ និង២៧ គឺសហរដ្ឋអាមេរិកមិនអាចទទួលពេលវេលាហ្នឹងបានទេ។ ឯមេដឹកនាំអាស៊ាន៣ ថាមិនអាចចូលរួមប្រជុំនាថ្ងៃទី២៦ និង២៧បានទេ! អញ្ចឹងវានៅខុសគ្នាអញ្ចឹងខ្ញុំស្នើឱ្យបង្វិលទុកបើមិនទាន់ត្រូវគ្នាអំពីពេលវេលាទេ គឺមានតែលើកពេលទេរវាងអាស៊ាននិងអាមេរិក»។

សម្ដេចបន្ថែមថា ប្រសិនជាលើកពេលសម្ដេចស្នើឱ្យជ្រើសរើសពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៧ ខែមេសា ខណៈសម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនអាចចេញក្រៅប្រទេសបានទេចាប់ពីពាក់កណ្ដាលខែឧសភា រហូតដល់ពាក់កណ្ដាលខែមិថុនា ដោយសារតែកម្ពុជាត្រូវបោះឆ្នោត ហើយសម្ដេចត្រូវនៅក្នុងប្រទេស។

សេតវិមានប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសថាកិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកត្រូវរៀបចំនៅចុងខែមីនានេះ ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់ពីអាស៊ានលើការកំណត់របស់អាមេរិកនេះនៅឡើយទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក