ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតចិន៖ ដរាបណាចិននិងកម្ពុជាចាប់ដៃគ្នាគ្មានការលំបាកណាដែលមិនអាចយកឈ្នះបានទេ!

ត្បូងឃ្មុំ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងថាប្រទេសចិននៅតែឈរជាមួយកម្ពុជាជានិច្ចក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជានិច្ច ដោយថាចិននិងផ្ដល់ជំនួយរហូតដល់កម្ពុជាដើម្បីយកឈ្នះជំងឺរាតត្បាតសកលនេះ។ លោកបន្ថែមថាប៉ុន្មានថ្ងៃទៀតចិននឹងបញ្ជូនក្រុមគ្រូពេទ្យទៅក្រៅប្រទេសហើយ ក្រុមគ្រូពេទ្យទី១ នឹងមកកម្ពុជាមុនគេ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធៀន មានជំនឿចិត្តថាកម្ពុជានឹងឈ្នះជំងឺរាតត្បាតកូវីដ-១៩ ហើយថា៖ «ដរាបណាចិននិងកម្ពុជាចាប់ដៃគ្នាគឺគ្មានការលំបាកណាដែលប្រទេសទាំងពីរមិនអាចយកឈ្នះបានទេ»។

លោកបានអបអរសាទរចំពោះសមិទ្ធផលមន្ទីរពេទ្យថ្មីក្នុងខេត្តត្បូងឃ្មុំ ដែលនឹងចូលរួមជួយលើកតម្កើនសុខមាលភាពប្រជាពលរដ្ឋនៅតំបន់ឦសាន្តប្រទេស។ មន្ទីរពេទ្យនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានតម្លៃ ៥០លានដុល្លារអាមេរិក ទើបតែបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក