ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការងារ ចាក់កៅស៊ូបន្ថែមពីលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២០០០ម៉ែត្រ

បាត់ដំបង÷ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ លោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងក្រុមការងារបានអញ្ជើញចុះតាមដានពិនិត្យការងារគម្រោងធ្វើអោយប្រសើរឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC ) មួយចំហៀងប្រវែងសរុប ២០០០ម៉ែត្រ និងទទឹង ៩ម៉ែត្រកន្លះ ចាប់ពីចំណុចរង្វង់មូលលោកតាដំបងក្រញ៉ូង រហូតដល់ចំណុចវង្វង់មូលព្រាបស ស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានលើកឡើងថា ក្នុងការចុះតាមដានពិនិត្យការងារ Overlay បេតុងកៅស៊ូ AC នៅលើកំណាត់ផ្លូវជាតិលេខ៥ នាពេលនេះគោលបំណងជម្រុញដល់ក្រុមការងារអោយអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេសដើម្បីអោយផ្លូវមួយខ្សែនេះមានភាពស្រស់ស្អាត និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ ដែលគម្រោងនេះគឺយើងបានពង្រីកបន្តដោយសារឆ្នាំមុនយើងបានមួយចំហៀងនៅខាងស្ដាំដៃ ហើយឥឡូវនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានអនុម័តឲ្យបន្តភ្ជាប់មួយចំហៀងទៀតដែលមានប្រវែង ២០០០ម៉ែត្រ និងទទឹង ៩ម៉ែត្រកន្លះ និងការងារបន្តត្រូវពង្រីកចិញ្ចើមពីគោលដៅរង្វង់មូលព្រាបស ទៅភ្ជាប់នឹងផ្លូវហៃវ៉េជប៉ុន ដែលមានប្រវែង (៥គីឡូ ៥០០មែត្រ) ដោយយើងហែក ២ម៉ែត្រសងខាង មានន័យថាខាងស្ដាំ ២ម៉ែត្រ ខាងឆ្វេង ២ម៉ែត្រ សរុបការពង្រីកថែមសរុប ៤ម៉ែត្រ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបួនលិញ ពីរទៅ ពីរមក ដែលជាកញ្ចប់ថវិកា របស់ក្រសួងសាធារណការ តាមរយៈមន្ទីរសាធារណការខេត្ត។

លោកបន្តថា ក្នុងនាមមន្ទីរសាធារណៈការ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចក្រឡាហោម សខេង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រោយបញ្ចប់ការងារអ៊ុតកៅស៊ូ AC ផ្លូវជាតិលេខ៥ ហើយមន្ទីរនិងមានគម្រោងបើកការដ្ឋាននៅផ្លូវលេខ ១៥៧A ខាងរាំងកេសី ដែលមានប្រវែង ៣គីឡូ ២០០ម៉ែត្របន្តទៀត ហើយក៏មានផ្លូវគ្រួសក្រហមផ្សេងៗទៀតផងដែរដែលត្រូវតែស្តារដើម្បីអោយវាមានលក្ខណ:ល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាកុំដឹកលើសទម្ងន់ដែលមន្ទីរក៏ដូចជាក្រសួងបានកំណត់ ដែលជាការងារចាំបាច់បំផុតមែនទែន បើកាលណាយើងកាត់បន្ថយការដឹកលើសទម្ងន់ វាជួយអោយអាយុជីវិតផ្លូវរបស់យើងវាអាចថែរក្សាបានយូរអង្វែង ហើយក៏សូមអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងការប្រើប្រាស់ផ្លូវមិនថាផ្លូវនៅបាត់ដំបង ឬផ្លូវនៅតាមបណ្តាខេត្តផ្សេងៗនោះទេ ព្រោះថាបើយើងចូលរួមគោរពច្បាប់ចរាចរណ៍បាន យើងនឹងកាត់បន្ថយនូវការគ្រោះថ្នាក់ជាបន្តបន្ទាប់ និងត្រូវពិនិត្យផ្លាកសញ្ញាដែលបានដាក់កំណត់ ពិសេសល្បឿន និងមួយទៀតពេលស្រវឹងសូមកុំបើកបរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក