ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនជនជាតិចិនម្នាក់ក្រោយរកឃើញគ្រឿងញៀនមួយចំនួនក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយចុះពិនិត្យឃើញគ្រឿងញៀនមួយចំនួនក្នុងឡានកាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្នុងក្រុងព្រះសីហនុ។

កម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះត្រួតពិនិត្យឆែកឆេររកមើលអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗទៀត នៅតាមបណ្ដោយផ្លូវវិថី២ធ្នូ ត្រង់ចំណុចទល់មុខសណ្ឋាគារហៃណាធាន ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឃាត់ចាប់បានជនជាតិចិនម្នាក់ បើកឡានម៉ាក lexus gs ៣០០ ពាក់ស្លាកលេខភ្នំពេញ 2AK-300 ពណ៌ស មានផ្ទុកនៅសារជាតិញៀនចំនួន ៤ កញ្ចប់។

ក្រោយឃាត់ខ្លួនបុរសបើកបររថយន្តខាងលើបញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនិតិវិធី។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា ក្រៅពីចាប់បានគ្រឿងញៀននិងជនជាតិចិនខាងលើ សមត្ថកិច្ចបានឆែកឆេរយានយន្តចំនួន ២០៦គ្រឿង ម៉ូតូកង់បី (PassApp) ចំនួន ២គ្រឿងផងដែរ។ ដកហូតបានដំបងដែកចំនួន ៣ដើម និងបានពិនិត្យមើលអាវុធជាតិផ្ទុះចំនួន ៤ ដើមមានឯកសារសំបុត្រប៉េត្រឹមត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក