
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី0៦ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៣០ករណីថ្មី (ឆ្លងថ្មីសហគមន៍៣១៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៣ករណី ខណៈអ្នកជំងឺ ៤០៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី0៦ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣២,៤០២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៦,៤៣៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៨៧៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ១០,៩៤០ករណី(ជាប្រភេទអូមីក្រុង) ៕