
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៣៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៣១៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២១ករណី ខណៈអ្នកជំងឺ ៤៩៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣២,០៧២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៦,០៣១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៨៦៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១០,៦២៣ករណី(ជាប្រភេទអូមីក្រុង) ៕