ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស៥នាក់បានស្លាប់និងរបួសបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះនៅខេត្តកំពត.!

កំពត៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ មនុស្សប្រុសស្រី ៥នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះម៉ូតូពីរគ្រឿងនិងរថយន្តមួយគ្រឿងផ្សេងទៀតនៅលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។

ជនរងគ្រោះ ២នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣នាក់ផ្សេងទៀតរងរបួសធ្ងនស្រាល ពួកគេរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ សាំង ឃី អាយុ ៤១ឆ្នាំ រស់នៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត លើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច។ ដំបូងគេឃើញបុរសម្នាក់ បានបើករថយន្តកាមរីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-4413 ដោយល្បឿនលឿនលើផ្លូវទៅរមណីយដ្ឋាន ភ្នំកំពង់ត្រាចក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់កន្លែងកើតហេតុរថយន្តបានជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1S.7392 ធ្វើដំណើរដោយមនុស្សបួននាក់បណ្តាលឱ្យដេកដួលលើផ្លូវ។ ក្នុងនោះស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូរបួសធ្ងន់ ឯក្មេងប្រុសស្រីពីរនាក់ទៀតរងរបួសស្រាល។

ដោយព្យាយាមបើករត់គេច រថយន្តក៏បុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N.1815។ អ្នកបើកបរម៉ូតូរូបនេះរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្នុងស្ថានភាពបាត់ម្ចាស់ការរថយន្តក៏រេចង្កូតទៅបុករថយន្តកាមរីមួយគ្រឿងទៀត ទើបរថយន្តបង្កក្រឡាប់ដោយខ្លួនឯងតែម្តង។

ក្រោយហេតុការនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសបើករថយន្តបង្កនាំយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក