ទិដ្ឋភាពក្រុមមនុស្សយ៉ាងច្រើនកុះករប្រមូលផ្តុំគ្នាដង្ហែរ និងកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi កណ្ដាលរដ្ឋធានីអ៊ីរ៉ង់ | Pep Guardiola គ្រងតំណែងគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំនៃក្របខណ្ឌ Premier League ២០២៣/២៤ | រដ្ឋាភិបាលចិនប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនក្នុងវិស័យការពារជាតិចំនួន ៣ របស់សហរដ្ឋអាមេរិក | ចិនបានចាប់ផ្តើមសមយុទ្ធយោធា "ដាក់ទណ្ឌកម្ម" នៅក្បែរប្រជុំកោះតៃវ៉ាន់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ |

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឲ្យអាជ្ញាធរធានាឱ្យបាននូវសន្ដិសុខនៅក្នុងមូលដ្ឋាន

បាត់ដំបង៖ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំរក្សាឲ្យបាននូវសុខសន្ដិភាព និងសន្ដិសុខ ហើយត្រូវរៀបចំកំណត់ និងបង្រ្កាបឲ្យបាននូវការញុះញង់បំភ្លៃព័ត៌មានដែលបង្កជារឿងអសន្ដិសុខក្នុងសង្គម និងត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីបញ្ហាប្រឈមនានា សណ្ដាប់ធ្នាប់សង្គម បញ្ហាគ្រឿងញៀន អំពើហិង្សា និងការចូលរួមគោរពច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានសុខសណ្ដាប់ធ្នាប់សង្គមផងដែរ ។ លោកមានប្រសាសន៍បែបនេះក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក សក់ សេដ្ឋា បានថ្លែងនូវការកោតសរសើរដល់អភិបាលរងខេត្តចាស់គឺលោក យឹម សៀប ដែលកន្លងមកបាន បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង ហើយក៏បានផ្ដាំផ្ញើដល់អភិបាលរងខេត្តថ្មី លោក ខូយ រីដា ដែលទើបបានផ្ទេរភារកិច្ចមកខេត្តបាត់ដំបង ខិតខំបន្តចូលរួមក្នុងការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើន ។

ក្នុងឱកាសនេះលោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំរក្សាឲ្យបាននូវសុខសន្ដិភាព ហើយត្រូវរៀបចំកំណត់ និងបង្រ្កាបឲ្យបាននូវការញុះញង់ បំភ្លៃព័ត៌មានដែលបង្កជារឿងអសន្ដិសុខក្នុងសង្គម។ ត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីបញ្ហាប្រឈមនានា សណ្ដាប់ធ្នាប់សង្គម បញ្ហាគ្រឿងញៀន អំពើហិង្សា និងការចូលរួមគោរពច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានសុខសណ្ដាប់ធ្នាប់សង្គម។

បន្ទាប់ពីការប្រគល់អនុក្រឹត្យស្ដីពីការផ្ទេរភារកិច្ចមន្រ្ដីរាជការរួច លោក ខូយ រីដា ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលភារកិច្ចជាអភិបាលរងខេត្តបាត់ដំបង បានឡើងមានប្រសាសន៍ប្ដេជ្ញាចិត្ត ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល ក្នុងការបន្តខិតខំប្រឹងប្រែងចូលរួមជួយក្នុងការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង និងបន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក