ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជនជាតិរុស្សីដែលបង្ហោះរឿងមិនពិតអំពីសង្គ្រាមអ៊ុយក្រែនប្រឈមមុខនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ

រុស្ស៊ី៖ ជនជាតិរុស្សីប្រឈមមុខនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ បើសិនជាត្រូវបានរកឃើញថាផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» អំពីសង្គ្រាមអ៊ុយក្រែនក្រោមច្បាប់ថ្មីមួយ។

ទូរទស្សន៍រដ្ឋក្នុងប្រទេសរុស្ស៊ី ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង បាននិយាយថា វិធានការថ្មីនេះ អាចត្រូវបានពិភាក្សានៅក្នុងសភារបស់ខ្លួន ដែលជាសភាសហព័ន្ធក្នុងអំឡុងសប្តាហ៍ក្រោយ។

ព័ត៌មាននេះកើតឡើងនៅពេលដែលមន្រ្តីរុស្ស៊ីបានឃុំខ្លួនមនុស្សជាង ១ពាន់នាក់ក្នុងអំឡុងពេលបាតុកម្មប្រឆាំងមិនឱ្យមានសង្រ្គាមនៅក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈពាក់កណ្តាលនៃប្រជាជនរុស្ស៊ីបាននិយាយថាពួកគេគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ទន្ទឹមនឹងវិធានការ «ព័ត៌មានក្លែងក្លាយ» របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនឹងអាចនិយាយបានតែចំនួននៃការខាតបង់ផ្នែកយោធារុស្ស៊ីដែលត្រូវបាន 'ផ្ទៀងផ្ទាត់' ដោយក្រសួងការពារជាតិរបស់រុស្ស៊ីប៉ុណ្ណោះ នេះបើយោងតាមកាសែត Times ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក